កក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ទឹកដៃដ៏អស្ចារ្យរបស់កូនខ្មែរ បានទាញអារម្មណ៍លោកជំទាវ ឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អញ្ជើញទៅគយគន់ដោយផ្ទាល់ ហើយក៏លាន់មាត់សរសើរថា…

2


ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែក ពីទឹកដៃដ៏អស្ចារ្យរបស់កូនខ្មែរ បានជីកទៅក្នុងដី ដែលរំលេចដោយការសូន្យរូប និងឆ្លាក់រូបជាបន្ទប់គេង មានគ្រែ មានតុកៅអី ប្រៀបដូចជាគេហដ្ឋានត្រកូលអភិជនណាម្នាក់ និងមានរូបភាពផ្កាភ្ញីលើជញ្ជាំង ស្ថិតនៅក្នុងភូមិគោកតឹង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកសាងឡើងដោយយុវជនពីរនាក់ ជាបងប្អូននឹងគ្នារស់នៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ដែលរស់នៅភូមិក្បែរៗ ហើយបាននាំគ្នាទៅលេង និងថតយករូបភាពមកផុសតាមបណ្តាញសង្គមយ៉ាងសប្បាយរីករាយ ។


យ៉ាងណាមិញ លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ធ្លាប់តែបានឃើញតាមរយៈការបង្ហោះសារ ពីមួយទៅមួយសរសើរពីទឹកដៃកូនខ្មែរយើង ដែលអាចជីកដៃមកធ្វើជាឆ្លាក់រូបជាបន្ទប់គេង មានគ្រែ មានតុកៅអី ប្រៀបដូចជាគេហដ្ឋានត្រកូលអភិជនណាម្នាក់ និងមានរូបភាពផ្កាភ្ញីលើជញ្ជាំងយ៉ាងស្រស់ស្អាត បានទាញអារម្មណ៍របស់លោកជំទាវ ឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ឲ្យចង់ទៅគយគន់ដោយផ្ទាល់ ថាពិតជាស្អាតមែនដែរទេ? ។ គ្រាន់តែមកដល់ភ្លាម លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង លាន់មាត់ថា អស្ចារ្យមែន ស្រស់ស្អាត និងគួរឲ្យចង់គយគន់ខ្លាំងណាស់ ។ ហើយលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ក៏បានបង្ហោះសារយ៉ាងខ្លីថា “បងប្អូនកូនក្មួយអើយ ធ្លាប់ឃើញតែតាមហ្វេសប៊ុក អីឡូវបានមកដល់ហើយពិតជាអស្ចារ្យណាស់ ខ្មែរអាចធ្វើបាន “។


គួរបញ្ជាក់ផងដែរថា លោក ពាញ ស៊ីថា ជាអ្នករចនានិងដឹកនាំកែច្នៃរូប បានឲ្យដឹងថា តាមពិតលោកពុំមែនជាវិចិត្រករ និងធ្លាប់សិក្សាពីផ្នែកចម្លាក់អីទេ ប៉ុន្តែការច្នៃប្រឌិតនិងឆ្លាក់រូបភាពទាំងនេះ គឺចេះតពីការសង្កេតពីគ្នាទៅវិញទៅមក បូករួមជាមួយការច្នៃប្រឌិតបង្កើតគំនិតថ្មីៗបន្ថែមខ្លួនឯងផង ទើបលេចចេញជាសមិទ្ឋផលរូបភាពនេះឡើង ហើយ បច្ចេកទេសនៃការកែច្នៃនេះ គឺកើតឡើងពីកម្លាំងមនុស្សសុទ្ឋសាធ ដោយប្រើឧបករណ៍សាមញ្ញៗសម្រាប់ជីកកាយដីដោយផ្ទាល់ដៃនៃកម្លាំងពលកម្មចំនួន៩នាក់ ។


លោក ពាញ ស៊ីថា បានបង្ហាញក្តីរំភើប ពេលបានឃើញស្នាដៃរបស់ខ្លួនបានលេចជារូបរាង និងមានមហាជន ជាច្រើន គាំទ្រ និងស្រលាញ់ ស្នាដៃរបស់លោក ៕





ប្រភពដើម