កម្ពុជា និងអាមេរិក ពិភាក្សាលើការដំណើរជើងហោះហើរត្រង់ ស្របពេលប្រទេសអាស៊ាន២ មានរួចហើយ

0


ភ្នំពេញ៖ ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក មានបំណងចាប់ផ្ដើមបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានលើកឡើងបែបនេះ ដល់លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា នៅក្នុងអំឡុងជំនួបមួយនៅការិយាល័យរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃចន្ទកន្លងទៅ។

ក្នុងជំនួបនោះ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានជំរុញឱ្យមានយន្តហោះប្រភេទ ប៊ូអ៊ីញ (Boeing) ដែលជាក្រុមហ៊ុនផលិតយន្តហោះអាមេរិក ដំណើរការជើងហោះហើរត្រង់នៅកម្ពុជា។

ចាប់ពីឆ្នាំ ១៩៩០ ទៅដល់ឆ្នាំ២០០០ ប្រទេសកម្ពុជាធ្លាប់មានយន្តហោះ Boeing ដែលផលិតនៅអាមេរិកប្រតិបត្តិការ។ ទោះយ៉ាងណាដោយសារកត្តាទីផ្សារ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានផ្លាស់ប្តូរទៅប្រើប្រាស់យន្តហោះ Airbus ដែលផលិតនៅអឺរ៉ុបវិញដោយសារតែមានតម្លៃទាប និងមានបច្ចេកទេសងាយស្រួល។

សូមជម្រាបថា បើកម្ពុជាមានជើងហោះហើរត្រង់ ជាមួយអាមេរិក កម្ពុជានឹងក្លាយជាប្រទេសមួយទៀតនៅក្នុងតំបន់អាស៊ាន ដែលមានជើងហោះហើរត្រង់ជាមួយអាមេរិក បន្ទាប់ពីប្រទេសសិង្ហបុរី និងវៀតណាម៕



ប្រភពដើម