កម្ពុជា បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មី ១ករណី ធ្វើឱ្យកើនដល់ ១២៤ករណី

2


ភ្នំពេញ៖ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ កម្ពុជារកឃើញករណីកូវីដ-១៩ ចំនួន ១នាក់ថ្មីទៀត ដែលគាត់ជាស្រ្តីជនជាតិខ្មែរ ធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូង វិលត្រលប់មកមាតុប្រទេសវិញ ធ្វើឱ្យចំនួនកូវីដ១៩កើនដល់ចំនួន ១២៤នាក់។

ក្នុងនោះ អ្នកជំងឺដែលបានជាសះស្បើយ មាន ១២២នាក់។ ១នាក់ទៀត ជាបុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលជាករណីនាំចូល ពីប្រទេសហ្វីលីពីន ព្រមទាំងករណីស្ត្រីខាងលើ ដែលគាត់កំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតផងដែរ៕



ប្រភពដើម