កម្ពុជា ប្រាប់ឱ្យទាហានថៃ រុះរើរោងចេញពីតំបន់ព្រំដែននៅប៉ៃលិន មិនមែនជាកន្លែងថៃកាន់កាប់ទេ

0


ប៉ៃលិន៖ អាជ្ញាធរខេត្តប៉ៃលិន បានអះអាងថា តំបន់ដែលទាហានថៃ ចូលមកធ្វើរោងស្នាក់នៅ នៅតំបន់ព្រំដែន ភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន គឺជាដីតំបន់ ស។ អភិបាលរងខេត្តប៉ៃលិន លោក ធូ ភា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែឧសភា ថា ទាហានថៃ បានយល់ព្រមរុះរើរោងចេញពីដីតំបន់នោះអស់ហើយ បន្ទាប់ពីកម្ពុជា បានយល់ព្រមកាយដីធ្វើផ្លូវ ដែលធ្លាក់ចូលមាត់អូរព្រំដែនប្រទេសទាំងពីរ ចេញតាមការស្នើសុំរបស់ភាគីថៃ។

ឆ្លើយតបរឿងនេះ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គីមហុង ប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ទីតាំងដែលទាហានថៃ បោះជំរំស្នាក់នៅទីនោះ ពុំមែនជាការរំលោភបំពានអធិបតេយ្យរបស់កម្ពុជាទេ ពីព្រោះជាតំបន់ដែលប្រទេសទាំងពីរ មិនទាន់បានដោះស្រាយនៅឡើយ។ លោកបន្តថា អាជ្ញាធរកម្ពុជា គ្រោងជួបភាគីថៃ ពិភាក្សាគ្នាអំពីបញ្ហាព្រំដែនតំបន់នោះ ពេលឆាប់ៗខាងមុខ៕



ប្រភពដើម