ការអភិវឌ្ឍន៍​របស់​បុរី​ ប៉េង​ ហួត​បាន​ផ្តល់​ជូន​នូវ​លក្ខខណ្ឌ​ក្នុង​ការរស់នៅ​កាន់តែ​មាន​ភាព​ងាយស្រួល​ – Cambodia Property News

22

ភ្នំពេញ​៖ នៅ​តាម​តំបន់​អភិវឌ្ឍ​នានា​ ក្នុង​រាជធានី​ភ្នំពេញ​ សំណង់​អគារ​លំនៅ​ដ្ឋាន​បាន​នឹង​កំពុង​បន្ត​ការសាងសង់​ឥត​ឈប់ឈរ​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​នា​ពេល​បច្ចុប្បន្ន​ កំពុងតែ​មានការ​កើនឡើង​ ។

ខណៈ​ខណ្ឌ​សែនសុខ​ ក៏​ជា​តំបន់​អភិ​វឌ្ឍ​សក្តា​នុ​ពល​មួយ​ ដែល​មាន​មានការ​រីក​ចម្រើន​ឥត​ឈប់ឈរ​ ជាពិសេស​នៅពេល​ដែល​មាន​វត្តមាន​ ផ្សារ​ទំនើប​បោះ​ដុំ​ម៉ាក្រូ​ ផ្សារ​ទំនើប​ បោះ​ដុំ​គ្រឿងសំណង់​ និង​ផ្សារ​ទំនើប​ អ៊ី​អន​ម៉ល​ សែនសុខ​ បាន​បើក​ដំណើរការ​ ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ការរស់នៅ​។

ជាពិសេស​ក្នុង​តំបន់​នេះ​ផ្ទាល់​ ក៏បាន​ប្រមូល​ផ្តុំ​ដោយ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ល្អ​ៗ មានផ្លូវ​ថ្នល់​ធំៗ​ខ្វាត់ខ្វែង​ ដែល​ជា​ច្រក​សេដ្ឋកិច្ច​ តភា្ជប់​ជាមួយ​ផ្លូវជាតិ​សំ​ខាន់​ៗ ដូចជា​ផ្លូវជាតិ​លេខ៣​ លេខ៤​ និង​លេខ៥​ ព្រមទាំង​ជា​បណ្តុំ​នៃ​ទីប្រជុំជន​ ដែល​មាន​ សាលារៀន​ មន្ទីរពេទ្យ​ ខុន​ដូ​ ផង​ដែរ​។ ក្នុង​តំបន់​អភិវឌ្ឍ​នៃ​ខណ្ឌ​ សែនសុខ​នេះ​ ក៏​មាន​វត្តមាន​គម្រោង​ បុរី​ ប៉េង​ ហួត​ចំនួន២​ ដែល​បាន​អភិវឌ្ឍ​តាំងពី​ឆ្នាំ២០១២​ គឺ​ គម្រោ​ងដឹស្តា​ ខ្វ​តធឺ​រៀ​ និង​ ដឹស្តា​ អ៊េមឺ​រ៉លដ៍​ នៅ​តាម​បណ្តោយ​ផ្លូវ១៩២៨​ (ផ្លូវ​ឧកញ៉ា​ ម៉ុង​ ឬទ្ធី​)។

បុរី​ប៉េង​ ហួត​ ដឹស្តា​ អ៊េមឺ​រ៉លដ៍​ បាន​សាងសង់​នៅ​លើ​ផ្ទៃ​ប្រមាណ​ជាជាង១0​ ហិ​កតា​ ដោយមាន​ប្រភេទ​វី​ឡា​ទំនើប​ៗ និង​ទាន់សម័យ​ ព្រមទាំង​មាន​ ផ្លូវថ្នល់​ធំ​ទូលាយ​ សួនច្បារ​ សួន​កំ​សាន្ដ ក្លឹប​ហាត់ប្រាណ​ និង​អាងហែលទឹក​ គួបផ្សំ​នឹង​បរិយាកាស​បរិសុទ្ធ​បែប​ធម្មជាតិ​ ធ្វើ​ឱ្យ​ការរស់នៅ​របស់​អតិថិជន​កាន់តែ​មាន​សុភមង្គល​។

ជាក់ស្តែង​កាល​ពី​ថ្មី​ៗនេះ​ផង​ដែរ​ គម្រោង​ ដឹស្តា​ អ៊េមឺ​រ៉លដ៍​ បាន​បន្ត​ពង្រីក​គម្រោង​ពី​មួយ​ទៅ​មួយ​ជាបន្តបន្ទាប់​ ព្រមទាំង​បាន​បើក​លក់​ ប្រភេទ​វីឡា​ម៉ូត​ថ្មី​ៗ បន្ថែម​ទៀត​ក្នុង​គម្រោង​ ដឹស្តា​ អ៊េមឺ​រ៉លដ៍២​ គឺ​ វីឡា​ឃីង​អេ​ វីឡា​ភ្លោះ​ម៉ូត​ថ្មី​ និង​វីឡា​កូនកាត់​ប្រភេទ​ LA​ ​ដែល​មាន​រចនា​បទ​បែប​អឺរ៉ុប​ និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវ​ការ​អតិថិជន​ ក្នុង​គម្រោង​ដ៏​មាន​សក្តា​នុ​ពល​នេះ​ផង​ដែរ​។

លោកអ្នក​នឹង​ទទួល​បាន​នូវ​លក្ខខណ្ឌ​ពិសេស​ ដើម្បី​ក្លាយជា​ម្ចាស់​លំនៅឋាន​ដ៏​ប្រណីត​ ដោយ​គ្រាន់តែ​ទំនាក់ទំនង​ តាម​រយៈ​​ទូរសព្ទ​លេខ​៖ 016​/017​/098​ 59​ 678​ 9ឬ​អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ ពី​គ្រប់​ការិយាល័យ​លក់​ ដែល​មាន​ទីតាំង​ក្បែរ​លោកអ្នក​ រៀងរាល់​ម៉ោង​ធ្វើការ​។ បុរី​ ប៉េង​ ហួត​ ធ្វើ​ឱ្យ​ជីវិត​លោកអ្នក​កាន់តែ​មានន័យ​…!