កុំផ្អើលតាមគ្នា! គ្មានឡើយគម្រោងបិទរាជធានីភ្នំពេញ ពេលនេះសមត្ថកិច្ចកំពុងរកម្ចាស់សំឡេង!

0


លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានច្រានចោលការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គមមួយចំនួន ដែលប្រឌិតថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញ ដើម្បីបង្ការ និងការពារការរីករាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន Fresh News ចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា នេះ។

ប្រភពខាងលើដដែលបានឲ្យដឹងថា ការច្រានចោលព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើងបន្ទាប់ពីមានការចែកចាយសំឡេងមួយ ដែលជនអនាមិកផ្ញើទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយប្រាប់ថា អាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ។

«ព័ត៌មានដែលថា នឹងបិទភ្នំពេញ ជាព័ត៌មានក្លែងក្លាយសុទ្ធសាធ។ សូមបងប្អូនមេត្តាកុំជឿ និងកុំ forward សារសំឡេងនេះបន្តទៀត នាំមានការយល់ច្រឡំ»។ នេះបើតាមសម្តីលោក ម៉េត មាសភក្តី ប្រាប់ទៅកាន់ សារព័ត៌មាន Fresh News៕

ប្រភព ៖ Fresh News



ប្រភពដើម