កុំឱ្យសមត្ថកិច្ចហៅផ្ដេសផ្ដាស! នាយឧត្តមសេនីយ៍ នេត សាវឿយ អគ្គស្នងការនគរបាលជាតិ បញ្ជាក់ច្បាស់ៗ ចំពោះការឃាត់អ្នកបើកបរ

0


ភ្នំពេញ៖ ប្រជាពលរដ្ឋ មានការរិះគន់ និងព្រួយបារម្ភ ដោយសារតែសមត្ថកិច្ច បានឃាត់ពួកគាត់ អំឡុងពេលធ្វើដំណើរតាមដងវិថីនានា ដើម្បីត្រួតពិនិត្យឯកសារ ទោះបីជាពួកគាត់ មិនបានប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីក៏ដោយ។

ជុំវិញបញ្ហានេះ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្ត្រីនគរបាលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ ដូចជាមិនមានស្លាកលេខ មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់ និយាយទូរសព្ទពេលបើកបរ។ល។

សូមជម្រាបថា អាជ្ញាធរមានសមត្ថកិច្ច បានអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានការផាកពិន័យធ្ងន់ធ្ងរជាងមុន ចំពោះអ្នកដែលប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០មក៕



ប្រភពដើម