ក្នុងថ្ងៃកាន់បិណ្ឌ៤ លោកព្រាប សុវត្ថិ និងក្រុមគ្រួសារ រៀបចំខ្លួនយ៉ាងសមសួន ទៅវត្ត ព្រមជាមួយនឹងសារជូនពរដល់បងប្អូនទូទាំងប្រទេស ដ៏មានន័យថា…

0


ភ្នំពេញ៖ ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា នៅថ្ងៃនេះ គឺជាថ្ងៃកាន់បិណ្ឌទី០៤ គេសង្កេតឃើញថា មានបងប្អូនជាច្រើន បានធ្វើដំណើរ ទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងសំលៀកបំពាក់សមរម្យ ទៅតាមប្រពៃណីខ្មែរ ។ ពិធីបុណ្យកាន់ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនគ្រប់ទិសទី បានទៅជួបជុំបងប្អូននៅតាមស្រុក ភូមិ របស់ខ្លួន ដើម្បីធ្វើបុណ្យរួមគ្នា។


ដោយឡែក បើយើងងាកទៅមើល ក្រុមគ្រួសាររបស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ ដែលតារាចម្រៀងមួយរូប ដ៏ល្បីឈ្មោះ ទូទាំងប្រទេសកម្ពុជា ក៏បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតសំលៀកបំពាក់បែបប្រពៃណីខ្មែរ ក្នុងដៃមានកាន់ផ្កាឈូកយកទៅថ្វាយព្រះ ព្រមជាមួយនឹងចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនញាតិសណ្តានដែលរូបលោកបានចែកឋានទៅ។


ជាមួយគ្នានោះផងដែរ លោកព្រាប សុវត្ថិ និងកូនៗ ព្រមទាំងម្តាយ ក៏បានបង្ហោះសារថា ជូនពរ ជូនបុណ្យកុសល ដល់បងប្អូនគ្រប់រូប ឲ្យធ្វើដំណើរទៅណា មកណាឲ្យជួបតែសេចក្តីសុខ សុវត្ថិភាពគ្រប់ទីកន្លែង ។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកព្រាប សុវត្ថិ បានរៀបរាប់ថា “បិណ្ឌ៤ សូមជូនពរបងប្អូនទទួលបានសេចក្តីសុខ សុភមង្គល ក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌខាងមុខនេះ”។





ប្រភពដើម