ក្នុងថ្ងៃខួបកំណើតកូនប្រុសច្បង របស់លោកឧកញ៉ា ឌួង ឆាយ រៀបចំពិធីយ៉ាងសាមញ្ញ ជាលក្ខណៈគ្រួសារ តែពោលពេញទៅដោយសុភមង្គល ពិសេសលោកបានជូនពរកូនប្រុសថា…

0


ជឿជាក់ថា មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់ លោកឧកញ៉ាវ័យក្មេង និងមានចិត្តធម៏ និងមានក្តីមេត្តា ចំពោះជនទីទាល់ក្រ ដោយការជួយ ទំនុកបំរុង ក៏ដូចជាជួយជាថវិការដល់ជនទីទាល់ក្រ ដែលកំពុងតែជួបនូវការលំបាក ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឌួង ឆាយ បានទៅសួរសុខទុក្ខ ក្មេងស្រីម្នាក់ ដែលរងរបួសយ៉ាងធ្ងន់ធ្ងរ លើផ្ទៃមុខ ដោយសារតែស្នាដៃស្រ្តីម្នាក់ បានយកកាំបិត​ ទៅឆូ ត លើនាងតូច ឲ្យរងរបួស ។


ដោយឡែក កាលពីយប់ថ្ងៃម្សិលមិញនេះ លោកឧកញ៉ា ឌួង ឆាយ បានរៀបចំពិធីខួបកំណើតកូនប្រុសច្បងរបស់លោក យ៉ាងមានក្តីសុខ សុភមង្គល កក់ក្តៅ ជាមួយក្រុមគ្រួសារ មានប៉ា ម៉ាក់ និងប្អូនៗ ពោលពេញទៅដោយសេចក្តីសុខ ។ លោក ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារជូនពរ កូនប្រុសច្បងរបស់លោកថា “រីករាយគំរប់ខួបកំណើត 11 ឆ្នាំណាកូនប្រុសច្បងសំណព្វចិត្ត និងដ៏កំសត់របស់ប៉ា។ ប៉ាជូនពរកូនឆាប់ជាសៈស្បើយមើលពិភពលោកអោយកាន់តែច្បាស់ និងស្រស់ស្អាតដូចពីមុននឹងចូលសាលារៀនវិញដូចដើមដើម្បីក្លាចជាទំពាំងស្នងត្រកូល និងជាធនធានមនុស្សល្អសំរាប់សង្គមជាតិបន្តកិច្ចការងារមនុស្សធម៍ដឹកនាំមូលនិធិរបស់ប៉ា ។ឌួង ឆាយ”។





ប្រភពដើម