ក្នុងថ្ងៃគម្រប់ខួប ៧ថ្ងៃ ម្តាយ Love Riya លេចវត្តមានលោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានអញ្ជើញចូលរួម ព្រមជាសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំថា…

2


ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន អ្នកលក់អនឡាញដ៏ល្បីឈ្មោះ អ្នកនាង Love Riya បានជួបទុក្ខធំ ខណៈពេលដែលអ្នកម្តាយជាទីស្រលាញ់ បានទទួលមរណ ភាព កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ដោយសារតែរោគាពាធ។ អ្នកលក់អនឡាញ ដ៏ល្បីឈ្មោះរូបនេះ ពិតជាការសោកស្តាយ និងក្រៀមក្រំំបំផុត ពេលឃ្លាតអ្នកមានគុណទៅ ទៅគ្មានថ្ងៃជួប បានត្រឹមតែសំលឹងមើលរូបថតរបស់លោក និងតាមការយល់សុបិន្តតែប៉ុណ្ណោះ។ អ្នកម្តាយ បានឃ្លាតទៅចោលកូន អស់រយៈពេល៧ថ្ងៃហើយ ហើយនៅថ្ងៃនេះ កូនស្រីរូបនេះ ក៏បានរៀបចំពិធីបុណ្យតាមប្រពៃណីជូនលោក សូមឲ្យអ្នកម្តាយទៅកាន់សុគតិភពផងចុះ។


ទន្ទឹមនឹងនេះ គេសង្កេតឃើញ មានវត្តមានលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានក៏មកចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ម្តាយ Love Riya ផងដែរ។ ក្នុងទឹកមុខយ៉ាងក្រៀមក្រំ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហោះសារយ៉ាងខ្លី ដើម្បីចូលរួមរំលែកទុក្ខ តាមបណ្តាញសង្គមហ្វេសប៊ុកថា “ពិធីបុណ្យស ពគំរប់៧ថ្ងៃម្តាយរបស់មិត្ត Love Riya សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង”។


លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ពិតជាមានអារម្មណ៍រន្ធ ត់ សោកស្តាយ និងក្រៀមក្រំយ៉ាងខ្លាំងផងដែរ។





ប្រភពដើម