ក្នុងថ្ងៃនេះ កម្ពុជា រកឃើញអ្នកឆ្លង Covid 19 ចំនួន២ នាក់បន្ថែមទៀត កើនឡើងដល់៨៦នាក់ហើយ

1


តាមនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងព្រឹកថ្ងៃទី២៣ មីនា មុននេះបន្តិច បានប្រកាសឱ្យដឹង មានអ្នកឆ្លងវីរុសកូរ៉ូណា ថ្មី២នាក់ទៀត បន្ទាប់ពីបានរកឃើញកាលពីយប់មិញមានចំនួន៣១នាក់ ភ្ញៀវទេសចរបារាំង២៩នាក់ និងអ្នកបកប្រែខ្មែរ២នាក់។

យោងតាមក្រសួងសុខាភិបាលត្រឹមយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងវីរុសកូរ៉ូណា ៨៤នាក់ មានខ្មែរ៣៣នាក់ បរទេស ៥១នាក់ ហើយបើបូកសរុបនៅព្រឹកនេះ២នាក់ទៀត ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាកើនដល់៨៦នាក់ហើយនៅទូទាំងប្រទេស។



ប្រភពដើម