ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន០៤នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៩១នាក់ ខណៈអ្នកជាសះស្បើយមាន៤នាក់

1


ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន០៤នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៩១នាក់ ខណៈអ្នកជាសះស្បើយមាន៤នាក់

កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩១នាក់ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ បន្ថែមទៀតមានចំនួន៤នាក់ ជាជនជាតិខ្មែរ ក្នុងនោះនៅខេត្តត្បូងឃ្មុំចំនួន០២នាក់ និង នៅខេត្តបាត់ដំបងចំនួន០២នាក់ ដោយគិតត្រឹមយប់ថ្ងៃទី២៤ ខែមីនានេះ ។

អ្នកឆ្លងថ្មីចំនួន៤នាក់ រួមមាន៖ បុរសជនជាតិអង់គ្លេស អាយុ៦១ឆ្នាំ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ , ប្តីជនជាតិអាមេរិកអាយុ៥៩ឆ្នាំ និងប្រពន្ធជនជាតិអាមេរិកអាយុ៦២ឆ្នាំ ដែលអ្នកទាំង៤នាក់ជាអ្នកដំណើររបស់កប៉ាល់ Viking Cruise ដែលចូលចត នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ៕



ប្រភពដើម