ក្រសួងសុខាភិបាល ព្រមានវេជ្ជបណ្ឌិត២រូប រឿងយកប្រាក់កម្រៃសេវាលើសប្រក្រតី

0


កាលពី​ថ្ងៃ​ទី៨ ឧសភា​ ម្សិលមិញនេះ ក្រសួង​សុខាភិបាល​បាន​ចេញ​លិខិត​ព្រមាន លោក​វេជ្ជបណ្ឌិត​ គូរ​ កឹម​ហៀក ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល សុធារិទ្ធ​បែកចាន និង​ម្ចាស់​ទុន​លោក​វេជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា លើករណីចំនួន២។

យោង​តាម​លិខិត​ព្រមាន​នោះបានបង្ហាញថា ករណី​ទី១ គឺព្រមាន​លើ​រឿង​ប្រើប្រាស់​រថយន្ត​សង្គ្រោះ​ ដឹក​អ្នក​របួស​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​ខុស​នឹង​សារាចរ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ ករណី​នេះ​កើត​​ឡើង​កាល​ពី​ថ្ងៃ​ទី៦ ខែឧសភា ឆ្នាំ២០២០។ ករណី​ទី២​គឺ រឿង​យក​ប្រាក់​កម្រៃ​សេវា​លើស​ពី​ប្រក្រតី។

លិខិត​ចុះ​ហត្ថលេខា​ដោយ​លោក​ជំទាវ​វេជ្ជបណ្ឌិត រដ្ឋលេខាធិការ ឱ វណ្ណឌីន បាន​ព្រមាន​គ្រូ​ពេទ្យ​ទាំង២ ពី​ការ​បិទ​គ្លីនីក​ទាំង​ស្រុង ព្រម​ទាំង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​លោក​គ្រូ​ពេទ្យ​ទាំង​២​ទៀត​ផង​។ មន្ទីរ​ពេទ្យ​សម្រាក​ព្យាបាល​សុធារិទ្ធ​បែក​ចាន​បាន​យក​ថ្លៃ​រហូត​ដល់​ជិត​ ១ពាន់​ដុល្លារ​ ពី​អ្នក​របួស​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អះអាង​ថា​របួស​ស្រាល​ កាល​ពី​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ២០២០​ កន្លង​ទៅ៕

ប្រភព ៖ ក្រសួងសុខាភិបាល



ប្រភពដើម