ក្រសួង បង្ហាញដំណោះស្រាយភាពតានតឹងផ្លូវចិត្ត ពេលមានការផ្ទុះរាតត្បាតជំងឺកូវីដ១៩

3


ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ បានចេញវិធីដោះស្រាយភាពតានតឹងផ្លូវចិត្តអំឡុងពេលមានការផ្ទុះរាតត្បាតជំងឺកូវីដ១៩ (Covid-19) ដែលប្រជាពលរដ្ឋទាំងអស់គួរយល់ដឹង។ វិធីទាំងនោះ មានដូចខាងក្រោម៖

១- អំឡុងពេលមានវិបត្តិ ជាធម្មតាអ្នកមានអារម្មណ៍ទុក្ខព្រួយសោកសៅ តានតឹងផ្លូវចិត្ត ច្របូកច្របល់ ភ័យខ្លាច ឬខឹងមួរម៉ៅជាដើម។ សូមនិយាយជជែកជាមួយមនុស្សដែលអ្នកទុកចិត្ត ដូចជា មិត្តភ័ក្តិ និងក្រុមគ្រួសារ។

២- បើសម្រាកនៅផ្ទះ ត្រូវបរិភោគអាហារឱ្យបានត្រឹមត្រូវ គេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណឱ្យបានទៀតទាត់ ហើយរក្សាទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់នៅផ្ទះរបស់អ្នក និងតាមរយៈអ៊ីមែល និងទូរសព្ទជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិដទៃ។

៣- កុំពិសារបារី គ្រឿងស្រវឹង ឬសាធាតុញៀន ដើម្បីដោះស្រាយវិបត្តិតានតឹងផ្លូវចិត្តរបស់អ្នក។

៤- សូមស្វែងរកព័ត៌មានពិត ដែលអាចជួយអ្នកធ្វើការសម្រេចចិត្តទៅលើហានិភ័យដោយភាពត្រឹមត្រូវ ដូចជា គេហទំព័រ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឬ ហ្វេសប៊ុករបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឬ ហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឬ គេហទ័ព័ររបស់ អង្គការសុខភាពពិភពលោក។

៥- កាត់បន្ថយការព្រួបារម្ភ និងភាពឡេះឡាស់ ដោយកាត់បន្ថយការមើល ឬស្ដាប់ប្រព័ន្ធផ្សព្វផ្សាយនានាដែលអ្នកយល់ថា ធ្វើឱ្យអ្នកកាន់តែពិបាកចិត្ត។

៦- សូមប្រើប្រាស់ជំនាញក្នុងការជួយដោះស្រាយ រឿងរ៉ាវ បញ្ហា ជីវិតមិនល្អកន្លងមក ហើយប្រើជំនាញ ឬរបៀបដោះស្រាយទាំងនោះ មកដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់អ្នកក្នុងអំឡុងពេលនៃការផ្ទុះរាតត្បាតជំងឺកូវីដ១៩នេះ។ប្រភពដើម