ក្លាហានណាស់បង!គ្រូពេទ្យជួរមុខព្យាបាលអ្នកជំងឺកូវីដ១៩នៅខេត្តបាត់ដំបង៖ បើខ្ញុំមានបញ្ហា ម៉ាក់ត្រូវតែមានមោទនភាពលើកូន

1


បាត់ដំបង៖ គិតមកទល់ពេលនេះ នៅខេត្តបាត់ដំបង បុរសខ្មែរឥស្លាមចំនួន ៤នាក់ ដែលមានអាយុ ៣៨ឆ្នាំដល់ ៤៥ឆ្នាំ) មានតេស្តវិជ្ជមានវីរុសកូវីដ១៩ ដែលត្រូវបានដាក់ឱ្យនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។

សម្រាប់គ្រូពេទ្យជួរមុខម្នាក់ ដែលបានព្យាបាលអ្នកជំងឺវីរុសកូវីដ១៩ បានបង្ហាញពីអារម្មណ៍របស់ខ្លួន ចំពោះតួនាទីជាពេទ្យ ទោះបីជាមានបញ្ហាអ្វី ក៏មានមោទនភាពចំពោះអ្វីដែលខ្លួនបានជួយដល់សង្គម ដោយហ៊ានលះបង់គ្រប់បែបយ៉ាង។ យោងតាមទំព័រហ្វេសប៊ុកឈ្មោះ Menghak Ngoun បានសរសេរថា៖ “ម៉ាក់ខ្ញុំគាត់សួរខ្ញុំមិចហើយកូន ម៉ាក់លឺថា គេផ្ទុះ កូរូណា កូនត្រូវប្រយ័ត្នណា កូនកុំសូវប៉ះពាល់ជាមួយអ្នកជំងឺពេក ហើយ ខ្ញុំឆ្លើយទៅម៉ាក់វិញថា អត់អីទេម៉ាក់ ខ្ញុំ ជាគ្រូពេទ្យខ្ញុំមានតួរនាទី មើលថែរក្សា ការពារអ្នកជំងឺ អោយជាសះស្បើយ ទៅតាមបច្ចេកទេសវិជ្ជសាស្រ្ត តែ បើខ្ញុំមានបញ្ហាអ្វី ម៉ាក់ត្រូវតែ មានមោទនភាពលើកូន ដែលមានកូនធ្វើជាពេទ្យ ហើយស្គាល់តួនាទី ជាពេទ្យ។

ដល់ម៉ោងទៀតហើយ មើលគាត់លែងស្គាល់ហើយ, ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
មានពាក្យអីជូនពរ និងលើកទឹកចិត្តគាត់ទេ
ក្រុមគ្រូពេទ្យសំរុក គ្រប់មន្ទីរពេទ្យ
❤️️សូមអោយក្រុមពេទ្យទាំងអស់មានសុខភាពល្អ❤️️
❤️️អគុណសំរាប់ការលះបង់របស់គ្រូពេទ្យគ្រប់ផ្នែក❤️️
ជាចុងក្រោយសូមបងប្អូនធ្វើការ ការពារនិងអនាម័យ អោយស្រមស្របទៅនឹង សារាចរណ៍របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក WHO
សូមប្រជាជនខ្មែរ រួមគ្នាសាមគ្គីគ្នា ជាធ្លុងមួយ ដើម្បីប្រយុទ្នប្រឆាំង នឹងជំងឺថ្មីCovid 19 នេះ កុំអោយកើតមានបន្តលើទឹកដីរបស់យើង ស៊ូស៊ូ”៕



ប្រភពដើម