ក្លិនឈ្ងុយអញ្ចឹង តែគ្រោះថ្នាក់ណាស់…លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា សាច់គោអាំងដែលមានដាក់ខ្លាញ់ជ្រូកនៅចន្លោះៗ គឺអាចបង្កគ្រោះថ្នាក់នឹកស្មានមិនដល់ ដល់សុខភាពកូនៗរបស់​អ្នក…មានវិដេអូ

0


ប្រិយមិត្តជាច្រើន ឲ្យតែលឺថាសាច់គោអាំងដោតចង្កាក់ គឺស្រក់ទឹកមាត់មែនទែន ព្រោះថាគ្រាន់តែក្លិនរបស់វា ពេលខ្លះក៏យើងមិនអាចទប់អារម្មណ៍ គឺទៅទិញយកមកញុាំបាត់ទៅហើយ។ តែក្នុងពេលបរិភោគនោះ យើងមិនដឹងថា វាអាចបង្កហានិភ័យអ្វីខ្លះដល់សុខភាពនោះទេ ។

កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុក ដែលមានឈ្មោះថា MJQTV ដែលមានលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោកតែងតែផ្តល់អនុសាសន៍ជាច្រើន ពាក់ព័ន្ធនឹងការសិក្សា ការជ្រើសរើសជំនាញ និងបញ្ហាសុខភាព ។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកក៏បានធ្វើការណែនាំ អំពីបញ្ហាហូចចុក ជាពិសេសគឺសាច់គោអាំងតែម្តង ដែលវាផលប៉ះពាល់ជាខ្លាំងដល់សុខភាពយើង។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា​ សាច់គោអាំងដែលបងប្អូនចិត្តពិសារជាញឹកញាប់នោះ ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ លោកបានប្រាប់ថា ខ្លាញ់ដែលគេយកទៅដោតនិងចង្កាក់នោះ វាមិនឆ្អិនទេ។ នៅក្នុងនោះមានប្រភេទបាក់តេរីជាច្រើន នៅក្នុងខ្លាញ់នោះ ហើយមួយទៀតខ្លាញ់គោដែលយើងញុាំនិងយើងមិនដែលបេះចេញទេ គឺញុាំទាំងអស់តែម្តង នោះហើយគឺជាមូលហេតុដែលធ្វើឲ្យមានគ្រោះថ្នាក់។ ខ្លាញ់ដែលមាននៅក្នុងសាច់គោនោះ អាចធ្វើឲ្យយើងមានជំងឺកកសរសៃឈា ម។ មួយវិញទៀត បងប្អូនដែលគាត់ចូលចិត្តញុាំសាច់គោអាំង ដែលគេដាក់អាំង មានលាយខ្លាញ់។


បើចង់ជ្រាបច្បាស់ សូមទស្សនាវិដេអូទាំងអស់គ្នា៖


ប្រភព៖ MJQTV





ប្រភពដើម