ខប់សារី ! ចែកា ឆ្លៀតពេលបង្អួតផ្ទះវីឡាដ៏ធំល្វឹងល្វើយ ហើយក៏ផ្តាំទៅពួកពូកែទើស បែបនេះថា…

1


ប្រិយមិត្តដែលនិយមប្រើប្រាស់ផលិតផលអនឡាញប្រហែលជាស្គាល់ថា អតីតតារាចម្រៀង និងជាអ្នកលក់អនឡាញដ៏ល្បី អ្នកនាង ម៉ូលីកា ចាប់យករបររកស៊ីជាអ្នកលក់អនឡាញ ហើយទទួលបានជោគជ័យយ៉ាងខ្លាំងទៅផលិតផលរបស់ខ្លួន ថែមទាំងសម្រេចបានភារកិច្ចជាច្រើន មានលុយទិញឡាន ទិញផ្ទះ និងសល់ច្រើនយ៉ាងច្រើន មិនតែប៉ុណ្នោះបានធ្វើការសម្រាលកូនបាន ដោយជោគជ័យកាលពីកន្លងទៅនេះ។

យ៉ាងណាមិញ អតីតតារាចម្រៀង និងជាអ្នកលក់អនឡាញដ៏ល្បី អ្នកនាង ម៉ូលីកា បានធ្វើការសម្រាលកូនបាន ដោយជោគជ័យហើយ ដោយអ្នកនាង ជាមួយនិងស្វាមី ពិតជាមានក្ដីរំភើបជាខ្លាំង ក្រោ យ បានឃើញមុខ កូនស្រីមួយរូបយ៉ាងគួរឲ្យក្នាញ់ហើយមិនត្រឹមតែប៉ុណ្ណោះទេ ប៉ាម៉ាក់ ក៏បានដាក់ឈ្មោះឲ្យកូនស្រី យ៉ាងពីរោះគឺមានឈ្មោះថា នុន ចន្ទម៉ូនីតា ទើបតែសម្រាលមិនទាន់បានប៉ុន្មានថ្ងៃផងមុខឡើងខ្ចូតគួរអោយស្រលាញ់ណាស់​ ៕

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង ម៉ូលីកា ក៏បានបង្ហោះសារថា “មានសមត្ថភាព​បង់រំលួស​ផ្ទះ​ រំលួសឡានហេីយ​ខ្លាចអ្នកណា​និយាយទៀត​ , អាអ្នកនិយាយអោយគេ​នឹង នាង/អាហែង សល់អីខ្លះហេីយ​ បានខំម៉េស​ ឬមួយក៏ច្រណែនគេ​ល្អជាងខ្លួន.. ហេីយកុំនិយាយ​ថារបស់បង់រំលួសសោះ​ស្មានតែ​មិនមានអីសោះ​ សុខៗគេអោយផ្ទះ​ អោយឡាន​រំលួសមែន​ ធនាគារ​គេមិនមែន​ភ្លេី​ដូចអ្នកចាំតែ​និយាយទេ​ យល់នៅបង ប្អូនអ្នកទេីស មានកញ្ចក់នៅផ្ទះជួយ ឆ្លុះខ្លួនឯង ហេីយសួរខ្លួនថា

សំនួរ »». ហេតុអីអញមិនដូចគេ

ចំលេីយ»» មកពីអញជាមនុស្ស ពូកែទេីស និង ពូកែច្រណែន និន្ទា ឈ្នានីស ហាសហា ហា”៕

.fb_iframe_widget_fluid_desktop iframe {
width: 100% !important;
}



ប្រភពដើម