ខ្លួនពិការតែចិត្តមិនពិការទេ គាំទ្រស៊ែ១ ! ពិការពិតមែន សុខចិត្តខំប្រឹងទាំងកណ្តាលថ្ងៃក្តៅ យ៉ាងណាក៏មិនលើកដៃសំពះសុំទានគេដែរ

0


ភ្នំពេញ៖ បានដឹងហើយបងៗជនពិការទាំងអស់ពិតជាមានភាពការលំបាកខ្លាំងណាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់ ទោះបីជាពួកគាត់ជាជនពិការក៏ពិតមែន ប៉ុន្តែពួកគាត់មួយចំនួនបានប្រឹងប្រែងណាស់រហូតដល់មានជនពិការខ្លះមានទ្រព្យសម្បត្តិមហាសាលថែមទៀតផង និងជាមហាសេដ្ឋីនៅលើពិភពលោកថែមទៀតផង ។

នៅក្នុងពេលថ្មីៗនេះបានឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាចែករំលែករូបភាពរបស់បងប្រុសម្នាក់ដែលគាត់ជាជនពិការជើងទាំងសងខាង តាមយរយៈរូបភាពនេះគឺបានឃើញថាបងប្រុសពិការម្នាក់នោះពិតជាមានការតស៊ូរនិងខិតខំប្រឹងប្រែងខ្លាំងណាស់ បើទោះបីជាគាត់ពិការជើងក៏ដោយគាត់មិនបានទៅលើកដៃសំពះសូមទានពីគេទេ គឺគាត់មានកូនជញ្ជីងសម្រាប់ថ្លឹងគីឡូមួយ សម្រាប់ដាក់ឲ្យគេថ្លឹង បន្ទាប់ពីគេថ្លឹងរួចគេក៏ឲ្យលុយគាត់ថ្លៃថ្លឹងជញ្ជីងនោះ ទោះបីជាមិនបានច្រើនក្តី ប៉ុន្តែគាត់ក៏បានបង្ហាញថា គាត់ពិការតែជើងទេ ប៉ុន្តែចិត្តរបស់គាត់មិនពិការទេ ភាពពិការមិនអាចយកឈ្នះការតាំងចិត្តរបស់គាត់បានទេ ។

យោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុក លន់ ស៊ុនហេង បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « គួរឲ្យ​អាណិត​គាត់ណាស់គ្មាន​រទេះរុញ​ជិះមានតែក្តាដាក់កង់កាត់ក្តៅព្រោះតែក្រពះ(ក្រោម​មេឃ​តែមួយតែវាសាខុសគ្នា)បេីមាន​ បងប្អូនណាបាន​ឧបត្ថម្ភ​រ​ទះអង្គុយមួយមិនដឹងថាគាត់សប្បាយចិត្តយ៉ាងមិចទេ។ » ៕



ប្រភពដើម