គិតមកដល់យប់ថ្ងៃទី២៥ ខែមីនានេះ ចំនួនអ្នកជំងឺកូវីដ១៩ រកឃើញ៥នាក់ ដែលនាំអោយកើនឡើងដល់៩៦ករណី និងជាសះស្បើយ១០ករណីផងដែរ!

1


ថ្ងៃទី២៥ ខែមីនានេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន០៥នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ចំនួន៩៦នាក់ ខណៈអ្នកជំងឺ៤នាក់ទៀតជាសះស្បើយ សរុបអ្នកជាសះស្បើយ ចំនួន១០នាក់

នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ៥នាក់បន្ថែមទៀត ដែលធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩៦នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ ហើយគិតមកដល់យប់ថ្ងៃទី២៥ ខែមីនានេះ ចំនួនអ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានរហូតដល់១០នាក់ហើយ ក្នុងនោះមានជនជាតិខ្មែរចំនួន៨នាក់ និងជនបរទេសចំនួន២នាក់ ។

ចំណែកអ្នកជំងឺថ្មីដែលត្រូវបានរកឃើញ៥ករណីនេះ មាននៅខេត្តព្រះសីហនុចំនួន២ករណី គឺបុរសជនជាតិបារាំង អាយុ៦៤ឆ្នាំ និងស្រ្តីជនជាតិបារាំងអាយុ៦០ឆ្នាំ , នៅរាជធានីភ្នំពេញមានចំនួន១ករណី គឺបុរសអាយុ២៧ឆ្នាំ , នៅខេត្តកណ្តាលមានចំនួន១ករណី គឺបុរសអាយុ៥៩ឆ្នាំ និងនៅខេត្តសៀមរាបមានចំនួន១ករណី គឺបុរសអាយុ៣៧ឆ្នាំ ៕ប្រភពដើម