គួរអោយសរសើរណាស់!លោក ឃឹម ហ្វីណង់ បង្កើតគម្រោង «ស្រែសង្គម» ដើម្បីធ្វើស្រែលើផ្ទៃដី ៤០ហិកតា ក្នុងស្រុកបន្ទាយស្រី

1


យោងតាមរយៈការបង្ហាញសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា លោកនឹងពិនិត្យ និងតាមដានវឌ្ឍនភាពការងារគម្រោងធ្វើស្រែសហគមន៍ ដើម្បីគោលដៅសង្គម នៅលើផ្ទៃដី៤០ហិកតា ក្នុងឃុំព្រះដាក់ស្រុកបន្ទាយស្រី ដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប។

រហូតមកដល់ពេលនេះ ក្រុមការងារបានចាប់ផ្តើមអូសគ្រាប់ពូជស្រូវដោយប្រើឧបករណ៍Drum Seeders ២គ្រឿង ដែលបានអោយខ្ចីពីមន្ទីកសិកម្មខេត្ត ក្រោយពីបានរៀបចំប្រព័ន្ធចែកចាយទឹក ដាក់ជីទ្រាប់បាត និងភ្ជួរបាន២ដងរួចមក។

អ្វីៗបានដំណើរការទៅដោយរលូនតាមផែនការ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលស្រុក ដោយយើងរំពឹងទុកថា នឹងប្រមូលផលលើកទីមួយ នៅក្នុងខែសីហានាពេលខាងមុខ។ រាល់ការចំណាយរហូតមកដល់ពេលនេះ ត្រូវបានទទួលការឧបត្ថម្ភទាំងស្រុងពីសំណាក់អាជ្ញាធរ កំលាំងស្ម័គ្រចិត្ត និងសប្បុរសជននានា ទាំងពូជស្រូវ គ្រឿងចក្រ កំលាំងពលកម្ម និងជីទ្រាប់បាត៕



ប្រភពដើម