គួរឲ្យសរសើរណាស់! ឯកឧត្តម ឃួង ស្រេង ត្រូវបានមហាជនកោតសរសើរពេញៗមាត់ ថាជាស្វាមីល្អ ឪពុកល្អ ដោយសារតែទង្វើរបែបនេះ…

0


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលត្រូវបានមហាជន តែងតែគោរព ស្រលាញ់ និងគាំទ្រ ជានិច្ច ចំពោះចំណាត់ការនានា​ ក្នុងការអភិវឌ្ឍន៍ និងរក្សាអនាម័យទីក្រុង ឲ្យមានសោភ័ណ្ឌភាពល្អ មានសណ្តាប់ធ្នាប់ រក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

ទន្ទឹមនឹងការតស៊ូ ព្យាយាម ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ​នោះ លោកក៏ជាថ្នាក់ដឹកនាំល្អ ជាមេគ្រួសារល្អ ជាឪពុកល្អ និងស្វាមីដ៏ល្អមួយរូប គួរឲ្យគោរពស្រលាញ់ផងដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sina Chea បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនជាមួយនឹងសកម្មភាព ដែលមិនអាចមើលរំលងបាន ។ ម្ចាស់គណនីហ្វេសប៊ុកបានលើកឡើងថា “គឺបុរសម្នាក់នេះដែលតែងតែមើលថែគ្រួសារ បំពេញតួនាទីបានយ៉ាងល្អ ជាឪពុក ជាស្វាមី ជាគ្រូ ជាមិត្ត …..លោកតែងតែកំដរប្រពន្ធកូនដើរកាត់រាល់ព្យុះភ្លៀងទោះក្តៅរងារ មិនដែលលឺពាក្យថានឿយហត់។


គឺបុរសម្នាក់នេះដែលស្រលាញ់បងប្អូនប្រជាពលរដ្ឋ ស្រលាញ់ជាតិ មាតុភូមិ ធ្វើការមិនគិតថ្ងៃឬយប់ មិនគិតទីណាឬកន្លែងណា។

“រីករាយទិវាលោកឪពុក” សូមអោយបុរសដែលជាស្វាមី ជាឪពុកក្នុងលោកមានសុខភាពល្អ សំណាងល្អ និង បន្តផ្តល់ក្តីស្រលាញ់ដល់ក្រុមគ្រួសារ”។

ជាមួយគ្នានោះផងដែរ ក៏មានពាក្យសរសេរជាច្រើន ដែលបងប្អូនបានចូលមកខមិន ដោយមានអ្នកខ្លះបានលើកឡើងថា “ជាឪពុក​ល្អ​ ស្វាមី​គំរូ​ ជា​បង​ប្រុស​ល្អ​ មេដឹកនាំ​មា​នព្រហ្មវិហារធម៌​ចំពោះ​កូនចៅ​ ជា​អ្នក​បម្រើ​រាស្ត្រ​យ៉ាង​ពិតប្រាកដ​ ប្រកបដោយ​ក្តី​សណ្តោស​ ស្រឡាញ់​ និង​មេត្តា​ធម៌​។ ខ្ញុំ​មាន​មោទនភាព​បំផុត​ដែល​មាន​មេ​ដឹកនាំ​ដូច​គាត់​ 😍❤️️។ ដោយ​សេចក្ដី​គោរព​ស្រលាញ់​បំផុត​😍❤️️”។សូមគោរពជូនពរឯកឧត្ដម និងលោកជំទាវ ព្រមទាំងបុត្រ បានសមប្រកបនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។





ប្រភពដើម