ឃាត់ខ្លួនយុវជនសង្ស័យម្នាក់ បន្ទាប់ពីគំរាមហែកកេរ្តិ៍ និងគំរាមសំលាប់ លើអតីតសង្សារ

2


 

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលស្រុកព្រះស្ដេច បានធ្វើការឃាត់ខ្លួនយុវជនសង្ស័យម្នាក់ បន្ទាប់យុវជនសង្ស័យរូបនេះ បានមកបង្ករការអុកឡុកនៅផ្ទះរបស់នារីជាអតីតសង្សារ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី ដែលកន្លងមកធ្លាប់មានទំនាក់ទំនងស្នេហា តាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) និង សារ (Messenger) ដោយគំរាមហែកកេរ្តិ៍ និងគំរាមសំលាប់ ។ ហេតុការខាងលើនេះបានកើតឡើង នៅក្នុង ភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

មន្ត្រីនគរបាលស្រុកសន្ទុកបានឲ្យដឹងថា ៖ ជនសង្ស័យ ឈ្មោះ សាំង សាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុង ភូមិវាំងខាងត្បួង ឃុំតាំងក្រសាំង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ ចំណែកឯនារីរងគ្រោះឈ្មោះ ថ ក អាយុ ២៣ ឆ្នាំ រស់នៅ ភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

បច្ចុប្បជនសង្ស័យឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកព្រះស្ដេច ដើម្បីអនុវត្តតាមនីតិវិធី ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគលបាលជាតិ



ប្រភពដើម