ចាប់ពីថ្ងៃនេះទៅឈប់ច្រឡំទៀត ! អបអរសារទរ page លោកស្រី ទ្រី ដាណា Dana Try ទទួលបាន (ធីកខៀវ) ពេញសិទ្ធ ពីក្រុមហ៊ុនFacebook កាលពីថ្ងៃ09.09.2020 ដែលជាថ្ងៃល្អបំផុត…

1


ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីលោកស្រី ទ្រី ដាណា ដែលលោកស្រីគឺនារីដែលមានចិត្តធម៍និងជ្រះថ្លានៅក្នុងការធ្វើសប្បុរសជួយទៅដល់ជនក្រីក្រទាំងឡាយណាដែលបានជួបការលំបាកពិតៗនៅក្នុងជីវិតរបស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។

លោកស្រី ទ្រី ដាណា ត្រូវបានមហាជនចាត់ទុកថាលោកស្រីគឺជាអ្នកជំនួញស្រីម្នាក់ដែលទទួលបានភាពជោគជ័យខ្លាំង ហើយលោកស្រី មានតំណាងចែកចាយផលិតផលរបស់លោកស្រីនៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើនដោយមានរហូតទៅដល់រាប់មុឺននាក់ឯណ្ណោះ ។

យ៉ាងណាមិញនៅមួយរយៈក្រោយមកនេះឃើញថាលោកស្រី បានកំពុងតែត្រូវជន​មិនស្គាល់មុខមានបំណងមិនល្អមកលើលោកស្រី ហើយចង់ធ្វើបាបនិងបំផ្លាញកិតិ្តយសរបស់លោកស្រី ដោយការបង្កើតគណនីហ្វេសប៊ុកផេកក្លែងក្លាយ ដោយដាក់ឈ្មោះលោកស្រី ទ្រី ដាណា ផ្ទាល់តែម្តងហើយការធ្វើដូច្នេះក្នុងគោលបំណងចង់បំភាន់ភ្នែកមហាជនក៏ដូចជាអ្នកគាំទ្ររបស់លោកស្រី ឲ្យជឿថា ជាគណនីហ្វេសប៊ុកផេករបស់លោកស្រីដើម្បីឲ្យមហាជនចុច Like និង Share ដើម្បីបានប្រយោជន៍មកលើខ្លួន​។

ជាមួយគ្នានេះដែរពេលនេះបងប្អូនឈប់មានការយល់ច្រឡំឬ ចាញ់បោកជនខិលខួចទាំងអស់នោះទៀតទៅព្រោះអីពេលនេះនៅលើគណនីហ្វេសប៊ុករបស់របស់លោកស្រី​ ទ្រី ដាណា ដែលមានឈ្មោះថា « ទ្រី ដាណា Dana Try » ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកបានទទួលស្គាល់ជាផ្លូវការហើយ ហើយអ្វីដែលកាន់តែពិសេសនោះគឺ ការទទួលស្គាល់នេះចំថ្ងៃទី ៩ ខែ ៩ ឆ្នាំ២០២០ ដែលត្រូវជាថ្ងៃល្អបំផុតសម្រាប់ក្រុមហ៊ុនរបស់លោកស្រីផងដែរ ។

ដូច្នេះសូមជម្រាបទៅកាន់មហាជននិងអ្នកគាំទ្ររបស់លោកស្រី ទ្រី ដាណា ទាំងអស់សូមមេត្តាឈប់យល់ច្រឡំឬចាញ់បោកជនខិលខួចទាំងអស់នោះទៀតទៅ ព្រោះអីពេលនេះគណនីហ្វេសប៊ុកផេករបស់លោកស្រី ទ្រី ដាណា ពិតប្រាកដដែលទទួលស្គាល់ពីក្រុមហ៊ុនហ្វេសប៊ុកគឺមានតែមួយប៉ុណ្ណោះមានឈ្មោះថា « ទ្រី ដាណា Dana Try » ហើយមានសញ្ញា « ធីកខៀវ » នៅខាងក្រោយឈ្មោះរបស់លោកស្រីផងដែរ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោម៖





ប្រភពដើម