ចូលរួមរំលែកទុក្ខផង ! បងស្រី ជនរងគ្រោះបង្ហោះសារ រន្ធត់ចិត្តមួយប្រាប់ថាពេលដឹងថាប្អូនស្រីបានលោតទឹក ស ម្លា ប់ ខ្លួនភ្លាមស្រាប់តែម្តាយរបស់ខ្លួនបាន…(មានវិដេអូ)

1


ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបរួចខ្លះៗមកហើយថានៅកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២ ម្សិលមិញនេះបានមានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយសារតែមាននារីម្នាក់បានបន្សល់ទុកផ្កាមួយបាច់ និងស្បែកជើងកែងមួយគូ មុនពេលនាងបានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនដោយការលោតទឹកពីលើស្ពានជ្រោយចង្វារ ។


យ៉ាងណាមិញបើយោងទៅតាមសប្តីរបស់បងស្រីជនរងគ្រោះបានសរសេររៀបរាប់ឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ « ម្ដាយរបស់ខ្ញុំសន្លប់បាត់ហើយ ខ្ញុំអត់រឹងមាំ នឹងទទួលយករឿងនឹងទេ តាំងពីព្រឹកដល់ពេលនេះ បាយទឹកអត់ទាន់ បានចូលពោះខ្ញុំ សូម្បីតែ1គ្រាប់ ខ្ញុំពិបាកផ្លូវកាយ និងផ្លូវអារម្មណ៌ណាស់ នេះជាលើកទី2នឹងមនុស្ស2នាក់ហើយដែរខ្ញុំត្រូវរាប់រង់ទទួលខុសត្រូវតែឯង ខ្ញុំមិនទាន់ធ្វើអីបានទេ ក្រៅពីចាំដំណឹងពីពូលីស អគុណ មិត្តភក្ដ ទាំងអស់ នឹងក្នុងបណ្ដាញ ដែរជួយលើកទឹកចិត្ត នឹងបារម្មណ៍ » ។ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖


សូមជម្រាបផងដែរថាករណី លោតទឹក បញ្ចប់ជីវិតរបស់នារីខាងលើនេះបានកំពុងតែធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានកំពុងតែធ្វើការតាមដានយ៉ាងខ្លាំងព្រោះចង់ដឹងមូលហេតុ ហើយជាពិសេសគឺផ្កាមួយបាច់ និងស្បែកជើងមួយគូដែលនាងបានបន្សល់ទុកនៅលើស្ពាន ចង់ដឹងណាស់តើនាងមានបំណងចង់ប្រាប់អ្វីមួយដល់អ្នកណាម្នាក់មែនទេ ? នេះជាចម្ងល់របស់មហាជន ៕






ប្រភពដើម