ចូលរួមរំលែកទុក្ខផង! ម្តាយរបស់ឧកញ៉ា សុង សារ៉ន បានទទួលមរណភាពដោយសារតែ covid-19 នៅអាមេរិក

0


មាតារបស់លោកឧកញ៉ា សុង សារ៉ន អគ្គនាយក ក្រុមហ៊ុន Amru Rice Cambodia បានទទួលមរណភាព កាលពីថ្ងៃទី ២២ ខែមីនា នៅសហរដ្ឋអាមេរិកដោយសារតែការឆ្លង វ៉ីរ៉ូស ខូវិដ ១៩។ នេះបើតាមទំព័រហ្វេសបុករបស់លោក ចេញផ្សាយមុននេះ។

យោងតាមទំព័រហ្វេសបុកទូរទស្សន៍ PNN ម្តាយលោកឧកញ៉ាសុង សារ៉ន មានឈ្មោះ នុត ឈុនហ៊ាង បានទទួលការព្យាបាលនៅមន្ទីរពេទ្យចំនួន ប្រមាណ ៣សប្តាហ៍។ លោកស្រី នុត ឈុនហ៊ាង គឺជាពលរដ្ឋខ្មែរទី១ ដែលបានទទួលអនិច្ចកម្មដោយសារតែជំងឺនេះ ដែលលោកឧកញ៉ា សុង សារ៉ន ជាកូនបានហៅថាជា សត្រូវលាក់មុខ។ រហូតមកទល់ពេលនេះ ពុំទាន់មានការបញ្ជាក់ពីស្ថានទូតខ្មែរនៅសហរដ្ឋអាមេរិកនៅឡើយទេ។ ក៏ប៉ុន្តែលោក សុង សារ៉ន បានចែករំលែកនូវមរណៈទុក្ខដ៍ក្រៀមក្រំនេះ ។

លោកស្រី នុត ឈុនហ៊ាង បានទទួលមរណភាពនៅអាយុ ៦៥ឆ្នាំ នៅទីក្រុង Seattle រដ្ឋ Washington State ។ ភរិយាលោក សុង សារ៉ន បានឱ្យដឹងថា ក្រុមគ្រូពេទ្យនៅសហរដ្ឋអាមេរិកមានមនុស្សធម៍ណាស់ ដោយនៅនាទីចុងក្រោយ គ្រូពេទ្យរៀបចំឱ្យក្រុមគ្រួសារនៅស្រុកខ្មែរអាចមើលឃើញអ្នកជំងឺជាចុងក្រោយ និងបានអោយអ្នកជំងឺទទួលព្រះធម៍តាមរយះទូរស័ព្ទដែលស្មូតចេញពីទីក្រុងភ្នំពេញ៕



ប្រភពដើម