ចូលរួមរំលែកទុក្ខផង! លោក​ ខឹម​ ឈុនវុធថា​ តារាចម្រៀងម្ចាស់បទ​ “ភ្នំទាបជាងស្មៅ​ “​ បានទទួលមរណ ភាពហើយ

2


ភ្នំពេញ​៖ ពិតជាដំណឹងមួយសោកស្តាយ និងក្រៀមក្រំបំផុត ពេលបានទទួលដំណឹងថា ម្ចាស់បទ “ភ្នំទាប​ជាងស្មៅ”លោក ខឹម​ ឈុន​វុធ​ថា លោកបានទទួលមរណ ភាពហើយ នៅព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២០នេះ វេលា​ម៉ោង​២និង២២នាទី​ ទៀបភ្លឺ​ ដោយ​រោគាពាធ ​គឺជំងឺ​គាំង​បេះ​ដូង​។

តារាពហុជំនាញ អ្នកនាង​ ខាត់ សុឃីម បានបង្ហោះសារចូលរួមរំលែកទុក្ខ “ខ្ញុំពិតជាមានការរន្ធត់ខ្លាំងណាស់​ ដែលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនេះ!

ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារលោក​ ខឹម​ ឈុនវុធថា​ តារាចម្រៀងម្ចាស់បទ​ “ភ្នំទាបជាងស្មៅ​ “​ និងជាម្ចាស់Studio ខឹម​ ឈុនវុធថា​ ដែលបានទទួលមរណភាព​ នៅវេលាម៉ោង​ ២:២២នាទី​ ទាបភ្លឺ ថ្ងៃ​សៅរ៍​ ទី១១​ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ដោយរោគាពាធ(គាំងបេះដូង)។ “សូមវិញ្ញាណក្ខន្ធបងបានស្ងប់​ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ”។



ប្រភពដើម