ឆ្នេរសមុទ្រថ្មី នាម «ឆ្នេរជំទាវម៉ៅ» នឹងបង្ហាញខ្លួនឆាប់ៗ នៅខេត្តព្រះសីហនុ

1


 

យោងតាមប្រសាសន៍ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទីតាំងឆ្នេរដែលបានរៀបចំថ្មីនេះ នឹងត្រូវដាក់ឈ្មោះថា “ឆ្នេរជំទាវម៉ៅ”។

“ឆ្នេរជំទាវម៉ៅ” មានទីតាំងស្របនឹងផ្លូវជំទាវម៉ៅ ដែលទើបតែស្ថាបនាថ្មី (ផ្លូវដែលមានដើមឈើនៅចំកណ្តាល ដើមឈើចាំស្នេហ៍) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

វានឹងបង្ហាញសម្រស់ សោភ័ណភាពស្រស់បំព្រង និងជាឆ្នេរសាធារណៈ បម្រើជូនភ្ញៀវជាតិ អន្ដរជាតិ ទស្សនាកំសាន្ដ លេងកំសាន្ដដោយសេរី ៕

ប្រភព ៖ ប្រជាជន ខេត្តព្រះសីហនុ



ប្រភពដើម