ជនជាតិបារាំងដែលផ្ទុកកូវីដ១៩ ត្រូវបញ្ជូនតាមឧទ្ធម្ភចក្រ មកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

1


ជនជាតិបារាំងម្នាក់ដែលផ្ទុកកូវីដ១៩ ត្រូវបានបញ្ជូនតាមឧទ្ធម្ភចក្រ មកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតវិញ នៅថ្ងៃទី ២២ ខែមីនា ។

ជនជាតិបារាំងម្នាក់ ក្នុងចំណោម២នាក់ដែលបានរកឃើញផ្ទុកមេរោគCovid-19 ហើយត្រូវបាន រក្សាទុកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ ត្រូវបានបញ្ជូនទៅបន្តការព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត រាជធានីភ្នំពេញ ។

បើតាមលោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តអោយដឹងថា ដោយពិនិត្យឃើញថាជនជាតិបារាំងម្នាក់ដែល
វិជ្ជមាន Covid-19 មានអាការធ្ងន់ជាងគេ ពិបាកដកដង្ហើម ដែលរួមផ្សំជាមួយជំងឺសួតរបស់គាត់ពីមុនស្រាប់ផងនោះ ក្រុមគ្រូពេទ្យបានសម្រេចដឹកគាត់តាម ឧទ្ធម្ភាគចក្រទៅភ្នំពេញដើម្បីអោយគ្រូពេទ្យជំនាញខាងសួតបន្តការតាមដានព្យាបាល ។

ដោយឡែកជនជាតិបារាំងម្នាក់ទៀតដែលមាន Covid-19 ដែរនោះត្រូវបានរក្សាទុកដាច់ដោយឡែក ដើម្បីធ្វើការព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុបន្តទៀត ៕



ប្រភពដើម