ជប៉ុន បន្តជួយកម្ពុជា ជាង៣០ម៉ឺនដុល្លារ លើគម្រោងចំនួន៤

1


ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE, នូវថវិកាសរុបចំនួន ៣១២,៤១៧ ដុល្លារអាមេរិក ជូនដល់កម្ពុជា។

ជំនួយឥតសំណងនេះ គឺសម្រាប់ការសាងសង់អគារសម្ភព ក្នុងមណ្ឌលសុខភាពកំពង់ល្ពៅខេត្តបាត់ដំបង សម្រាប់ការសាងសង់អគារមណ្ឌលសុខភាព១ខ្នង ក្នុងមណ្ឌលសុខភាពល្បាំងមួយ ខេត្តរតនគិរី សម្រាប់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តពញាលាង ក្នុងខេត្តព្រៃវែង និង សម្រាប់គម្រោងដំឡើងឧបករណ៍ជំនួយនៅ ស.រ.ស.អ (សមាគមជំនួយនិងជំនួយសង្គ្រោះរទេះរុញសម្រាប់អភិវឌ្ឍន៍) ក្នុងទីក្រុងភ្នំពេញ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពចំនួន ៤ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ជឿជាក់ថា ជំនួយទាំងនេះ នឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕ប្រភពដើម