ជួយថែគ្នាផង! សត្វទុងប្រផេះ មានវត្តមានគ្រប់រដូវកាល នៅបឹងទន្លេសាបនៃប្រទេសកម្ពុជា

1


ទុងប្រផេះ គឺជាប្រភេទបក្សីមួយប្រភេទ ដែលមានប្រវែង ១២៧ ទៅ ១៤០ស.ម និងមានការផ្លាស់ប្តូរភិនភាគមួយចំនួន ទៅតាមរដូវកាលដែលនៅរដូវបន្តពូជ មានមាឌធំ ខ្លួនសប្រផេះ ចំពុះធំវែង ចំពុះក្រោមរាងជាថង់ នៅលើចំពុះនិងថង់មានអុជៗខ្មៅពាសពេញ។ ចំណែករដូវមិនបន្តពូជ នៅលើចំពុះនិងថង់គ្មានអុជៗខ្មៅទេ។

បក្សីនេះ តែងរស់នៅតាមបឹង ត្រពាំង ទឹកប្រៃមាត់សមុទ្រ ស្ទឹងធំៗ វាលភក់ តំបន់វាលទំនាប់ ជាពិសេសមានច្រើននៅបឹងទន្លេសាប។ ចំពោះការបន្តពូជវិញ បក្សីនេះ បន្តពូជចាប់ពីខែសីហា ដល់ខែឧសភា។

ប្រទេសកម្ពុជា គឺជាជម្រកពងកូនរបស់វាចុងក្រោយបំផុត និងតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

រូបភាព៖ FB: Animal សត្វ និង ក្រុមថតសត្វស្លាបកម្ពុជា
ប្រភព ៖ ក្រសួងបរិស្ថានប្រភពដើម