ជួយស៊ែរចែករំលែកផង! ដើម្បីកូន យកលុយបានពីសំលៀងកាំបិត មកទិញទូរសព្ទដៃទំនើបឱ្យកូន តែជួបអ្នកលក់មានសន្តានចិត្តល្អ!

0


ដើម្បីកូន ឪពុកម្ដាយ ហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ឱ្យតែកូនសប្បាយចិត្ត ទោះពួកគាត់មានជីវភាពក្រីក្រលំបាក ហើយលុយពិបាករកសម្រាប់ពួកគាត់ក៏ដោយ។ តួយ៉ាងដូចជាបងប្រុសម្នាក់នេះ បានយកលុយដែលបានមកពីការសំលៀងកាំបិត មករកទិញទូរសព្ទទំនើបមួយគ្រឿងសម្រាប់កូន ប៉ុន្តែជួបនឹងថៅកែហាងដែលមានសន្ដានចិត្តល្អ ក៏ជូនទូរសព្ទមួយគ្រឿងទៅលើពូ ដោយឥតគិតថ្លៃ។

លោកពូខាងលើ បានរៀបរាប់ប្រាប់អ្នកលក់ទូរសព្ទថា៖ “ក្មួយអើយមានអាទូរសព្ទណាដែលអាចថតរូបបានទេ ហើយមើលអា Facebook អីគេណុង ពូមិនស្គាល់ទេ ជាពិសេសនោះមាន Internet ផងព្រោះកូនពូគាត់ចង់បាន ខ្ញុំក៏បានសួរគាត់ថាពូមានលុយប៉ុន្មាន គាត់បានប្រាប់មកកាន់ខ្ញុំថាក្មួយអើយពូមានលុយ ៤០ម៉ឺនរៀល សុទ្ធតែលុយរាយទេ តើអាចទិញបានទេក្មួយ?”។

ចំណែកអ្នកលក់ បានសួរថា៖ “តើពូបានលុយពីណា គាត់ក៏បានរៀបរាប់ថាក្មួយអើយពូបានលុយពីការសំលៀងកាំបិតតាមផ្ទះគេ ពេលខ្លះគេអាណិតពូក៏ឲ្យលុយលើសពីថ្លៃសំលៀងកាំបិតនឹងទៅ”។

អ្នកលក់ដែលមានទឹកចិត្តល្អប្រពៃ បានសម្លឹងមើលមុខគាត់ ហើយក៏គិតថានេះហើយទឹកចិត្តរបស់ពុក មានចំពោះកូន បន្ទាប់មកគាត់ក៏ញញឹមដាក់គាត់ហើយ ក៏បានយកទូរសព្ទ iPhone 7 Plus ជូនទៅគាត់ចាត់ទុកថាធ្វើបុណ្យជាមួយគាត់ចុះ គាត់ក៏សប្បាយចិត្តហើយនិយាយថា អរគុណក្មួយតែប៉ុននេះកូនគាត់មិនដឹងសប្បាយចិត្តប៉ុណ្ណាទេ។ ចំណែក អ្នកលក់ក៏បានថែមស៊ីមជូនគាត់មួយទៀត៕

ប្រភព៖ កម្ពុជា



ប្រភពដើម