ជួយស៊ែរបន្ត ឲ្យលោកពូបានដឹងផង ! មុនេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា ប្រកាសស្វែងរកពូពិការភ្នែកម្នាក់នេះ ហើយអ្នកស្រីបានរៀបរាប់ថា…

1


ភ្នំពេញ៖ នៅកាលពីពេលថ្មីៗនេះឃើញមានការចែករំលែកជាច្រើនផងដែរអំពីលោកពូពិការភ្នែកម្នាក់អង្គុយលក់បន្លែរយ៉ាងកម្សត់នៅក្នុងផ្សារបានលុង ដែរស្ថិតនៅក្នុងខេត្តរតនគីរី ។

ជាមួយគ្នានេះដែរមានគណនីហ្វេសប៊ុកមួយបានធ្វើការរៀបរាប់ឲ្យដឹងថា លោកពូភ្ញាក់តាំពីម៉ោងបីភ្លឺ ដេីរពីភូមិប្រាក់ដេីម្បីមកលក់បន្លែរនៅផ្សារបានលុង ដែលមានចំងាយផ្លូវ 23គឺឡូទើបមកដល់ផ្សារនិង 23គីឡូដីត្រលប់ទៅផ្ទះវិញ។ ជារាងរាល់ថ្ងៃគាត់តែងតែមកអង្គុយលក់គៀនតូបរបស់គេ ហើយបើលក់មិនអស់គឺគាត់មិនទៅផ្ទះទេព្រោះអីត្រូវការលុយយកទៅទិញអង្ករហូប​ បើលក់ដាច់អស់បានលុយតែ 10.000៛ ( $2.50 ) ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញការបង្ហោះបែបនេះរួចបានធ្វើឲ្យដំណឹងនេះដឹងដល់បងស្រី ទ្រី ដាណា ភ្លាមធ្វើឲ្យបងអាណិតលោកពូម្នាក់នេះណាស់ហើយចង់ជួបក្នុងគោលបំណងដើម្បីជួយលោកពូម្នាក់នេះ ហើយមុនេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់បងស្រី ទ្រី ដាណា ក៏បានធ្វើការបង្ហោះសាររៀបរាប់យ៉ាងដូច្នេះផងដែរថា ៖ « ឃើញរូបក៏អាណិតខ្លោចចិត្តដែរ ឃើញគេបង្ហោះរូបនេះ ថាគាត់យកបន្លែមកលក់នៅផ្សារ ទាល់តែអស់ទើបទៅវិញ 😥😥 ពិការភ្នែកផង ហើយដើរ ២៣គីឡូ តាំងពីម៉ោង៣ទៀបភ្លឺ ហឹមជីវិតអើយជីវិត។ មានអ្នកស្គាល់គាត់ ថាលក់ម្ដុំណា ឬដឹងថាជួយតាមណាបាន? គាត់មើលទៅ គ្មានទូរសព្ទប្រើទេ 😢😢😢 ចង់ជួយគាត់ណាស់ បើស្គាល់គាត់ប្រាប់ផង 🙏 »៕

សូមទ្សសនារូបភាពខាងក្រោម៖



ប្រភពដើម