ជ្រះថ្លាណាស់ ក្រោយឃើញលោកយាយម្នាក់លំបាកខ្លាំងពេក អ្នកស្រី ទ្រី ដាណា បានជួយដោះស្រាយរឿងធំមួយនេះជូនលោកយាយភ្លាម រឿងនោះគឺ…(មានវិដេអូ)

1


ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា អ្នកស្រី ទ្រី ដាណា គឺជានារីម្នាក់ដែលមានបេះដូងសប្បុរសដែលអ្នកស្រីតែងតែជួយទៅដល់មនុស្សដែលបានកំពុងតែជួបការលំបាកពិតៗនៅក្នុងជីវិត កន្លងមកអ្នកស្រី ទ្រី ដាណា បានជួយមនុស្សមកជាច្រើននាក់ហើយអ្នកស្រីតែងតែជាជួយជាថវិកា និងដើមទុនរកសុីជាដើម ។


យ៉ាងណាមិញនៅមុននេះបន្តិចក្រោយពីបានឃើញវិដេអូរបស់លោកយាយម្នាក់ដែលកំពុងតែជួបការលំបាកខ្លាំង និងរស់នៅគ្មានផ្ទះសម្បែងត្រឹមត្រូវ ដេកក្រោមរោងធ្លុះធ្លាយហាលភ្លៀងហាលថ្ងៃ កូនចៅក៏គ្មានឃើញហើយពិតជាសង្វេគចិត្តខ្លាំងណាស់ ។


ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញលោកយាយម្នាក់នេះបានជួបការលំបាកខ្លាំងដូច្នេះហើយ ស្រាប់តែអ្នកស្រី ទ្រី ដាណា បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួល ណាមួយអាណិតស្ត្រីម្នាក់នេះផង ហើយសារដែលអ្នកស្រី បានបង្ហោះនោះមានអត្ថន័យយ៉ាងដូច្នេះថា ៖ « អាណិតខ្លោចចិត្តលោកយាយ ខ្ញុំនឹងឱ្យគេសង់ផ្ទះល្មមមួយជូនលោកយាយឱ្យលឿនបំផុត។ លោកយាយ នៅស្រុកកូនមុំ ខេត្តរតនគិរី » ៕ សូមទស្សនាវិដេអូខាងក្រោម៖

.fb_iframe_widget_fluid_desktop iframe {
width: 100% !important;
}



ប្រភពដើម