ដើមទឹកដោះ ឬទឹកដោះព្រៃ លាស់យ៉ាងស្រស់បំព្រង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្ដរមានជ័យ

0


ដើមទឹកដោះ ឬទឹកដោះព្រៃ គឺជាឈ្មោះគុម្ពព្រឹក្ស ឬចុល្លព្រឹក្សមួយប្រភេទ ដែលមានកម្ពស់ ពី១ ទៅ ២ម៉ែត្រ។ រុក្ខជាតិនេះ មានដុះនៅក្នុងព្រៃស្រោងលើដីខ្សាច់ នៃប្រទេសឥណ្ឌូចិន ដូចជា កម្ពុជា ឡាវ វៀតណាមខាងត្បូង និងថៃ។

ដើមផ្កាទឹកដោះ មានផ្កាពណ៌ស ដែលមិនត្រឹមតែមានសម្រស់ស្រស់ស្អាតគួរជាទីគយគន់ប៉ុណ្ណោះនោះទេ ប៉ុន្តែយើងអាចយករុក្ខជាតិប្រភេទនេះ មកធ្វើជាអន្លក់ ដោយអាចស្រុះ ឬហូបស្រស់ជាមួយទឹកគ្រឿង មាំចំហុយ ផ្អកត្រីជូរ ឬផ្អកត្រីប្រៃ បានយ៉ាងឆ្ងាញ់ពិសា។

លើសពីនេះទៅទៀត បើតាមក្បួនបុរាណ ដើមផ្កាទឹកដោះ គឺជាថ្នាំបុរាណខ្មែរ ដែលគេអាចយកដើម សំបក និងឫសរបស់វា មកដាំទឹកឲ្យស្រី្តដែលទើបតែសម្រាលកូនរួចទទួលទាន ព្រោះវាអាចបង្កើនបរិមាណទឹកដោះម្តាយសម្រាប់ទារក ឬក្មេងដែលស្ថិតក្នុងវ័យត្រូវបៅដោះម្តាយ៕

ប្រភព ៖ ក្រសួងបរិស្ថាន



ប្រភពដើម