តារាសម្តែង តូតា ថតរូបភាពជាមួយស្វាមី ប៉ុន្មានប៉ុស្តិ៍នេះ ចង់បញ្ជាក់ភេទកូននៅក្នុងផ្ទៃរបស់អ្នកនាងប្រាប់បងប្អូនថា ជាកូន…

1


ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព និងមានអ្នកគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន ទូទាំងប្រទេស អ្នកនាង ម៉ាក់ សែនសូនីតា ហៅ តូតា បានចាប់ដៃសាងគ្រួសារជាមួយបុរសម្នាក់ ព្រមទាំងសព្វថ្ងៃនេះ អ្នកនាង កំពុងតែពរពោះកូននៅក្នុងផ្ទៃ ថែមទៀតផង ដែលនេះ បានបង្ហាញពីសុភមង្គល ភាពកក់ក្តី និងស្នាមញញឹម ដ៏សែនមានន័យ សម្រាប់មនុស្សស្រីម្នាក់ ដែលទទួលបានបុរសល្អម្នាក់ ព្រមទាំងមានកូននៅក្នុងផ្ទៃ ដែលកំពុងតែកៀកថ្ងៃកើតហើយនោះ ហើយក៏ជាពេលវេលាដ៏ល្អមួយសម្រាប់អ្នកនាង ថតរូបទុកជាអនុស្សាវរីយ៍ពេលអ្នកនាងមានកូនដំបូងផងដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង កាលពីពេលថ្មីៗនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាហ្វេនៗ ពិតជាមានសេចក្តីត្រេកអរ និងរីករាយ ជំនួស ពេលបានឃើញ Idol របស់ខ្លួន មានសេចក្តីសុខ និងស្នាមញញឹម គ្រប់ពេល ព្រោះថាស្រ្តីមានផ្ទៃពោះ គេមិនឲ្យគិតច្រើននោះទេ ហើយក៏មិនឲ្យមានទុក្ខលំបាកផ្លូវចិត្តនោះដែរ ។ ការសម្រាកបានគ្រប់គ្រាន់ និងទទួលបានការស្រលាញ់ថ្នាក់ថ្នម ពីស្វាមីថែមទៀតនោះ ធ្វើឲ្យអ្នកមានក្លាយខ្លួនដូចជាព្រះនាងអញ្ចឹងដែរ។

បើងាកមកមើលពីរូបសម្រស់របស់ តូតា វិញ កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថាពេលនេះ សម្រស់របស់អ្នកនាង មើលទៅកាន់តែស្រស់ស្អាត មិនចាញ់ កាលពីអ្នកនាង ក្រមុំ ឡើយ ។ រូបភាពប៉ុន្មានសន្លឹកដែលអ្នកនាង ថតជាមួយស្វាមី ព្រមទាំងកូន ក្នុងឈុតពណ៍ខ្មៅ ក្នុងដៃកាន់បាល់ ថែមទៀតនោះ កាន់តែធ្វើឲ្យមហាជនទាយបានថា អ្នកនាង កូននៅក្នុងផ្ទៃរបស់អ្នកនាង គឺជាកូនប្រុស។

.fb_iframe_widget_fluid_desktop iframe {
width: 100% !important;
}



ប្រភពដើម