តោះមកស្តាប់ដំណើរដើមទង រហូតដល់ជនសង្ស័យដែលជាសង្សារនឹងគ្នា១០ឆ្នាំ ហ៊ានលើកដៃធ្វើបែបនេះ គ្រាន់តែរឿងតិចតួចសោះ…

1


ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនបាន ជ្រាបច្បាស់រួចហើយរឿងរ៉ាវកក្រើកបណ្តញសង្គម កាលពីវេលាម៉ោង ៥ និង ៣០ នាទី ល្ងាច ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងទីតាំងបុរី លឹម ឈាងហាក់ ស្ថិតក្នុងភូមិម័រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដែលបណ្ដាលឱ្យស្ត្រីម្នាក់បានស្លា ប់ និងបុរសម្នាក់រ ង រ បួ សធ្ ងន់។ យោងតាមប្រភពព័ត៌មានបឋម បានបញ្ចាក់ថា មុនកើតហេតុ គេឃើញមានស្ដ្រី ២ នាក់ និង បុរសម្នាក់ អង្គុយជួបជុំគ្នាទទួលទាន គ្រឿ ងស្រ វឹង ស្រាប់តែផ្ទុះ កំ ហឹងខាងបុរស បានទា ញកាំ បិ ត ចា ក់ខាងស្ត្រី រហូតដល់បាត់ប ង់ជី វិត ហើយអា ក រ ខ្លួនឯងតាមក្រោយ តែមិនស្លា ប់ ត្រូវបានដឹងទៅសង្គ្រោះនៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

ប្រភពបានឲ្យដឹងថា ជន​រង​គ្រោះ​(​សព​)​ឈ្មោះ វង្ស ម៉ា​លី​ដា បាន​នាំ​ប្អូនប្រុស​ម្នាក់​ឈ្មោះ វង្ស សិរី​រតនៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បើក​កង់​បី​ឥណ្ឌា ឌុ​ប​គ្នា​មក​ប្រមូល​អ៊ី​វ៉ា​ន់ របស់​ជន​រង​គ្រោះ​ដឹក​ចេញពីផ្ទះ​ជួល​លេខ​2D ផ្លូវ​លេខ​៤ បុរី​លឹ​ម​ឈាង​ហាក់ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពេល​នោះ​ជន​រង​គ្រោះ បាន​រើ​អ៊ី​វ៉ា​ន់​ដាក់​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​រួច​ហើយ

បាន​រៀប​តុ ផឹកស៊ី​លាគ្នា ជាមួយ​ជនសង្ស័យ​ឈ្មោះ ឯក​ឌៀ​ម វ​ន្ថា (​ត្រូវជា​សង្សារ​បស់​ជន​រង​គ្រោះ ដែល​បាន​ស្រលាញ់​គ្នា​រយៈពេល​ប្រហែល​១០​ឆ្នាំ​មក​ហើយ ទើបតែ​បែក​គ្នា រយៈពេល​កន្លះ​ខែ​) ការ​ផឹកស៊ី​នោះ ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ហៅ​មិត្តភក្តិ​មក​ចូលរួម​ថែម​ទៀត មាន​គ្នា​ទាំងអស់​ចំនួន​០៥​នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទី​១-​ជន​រង​គ្រោះ ទី​២-​ជនសង្ស័យ ទី​៣-​ឈ្មោះ នុ​ត សុជាតា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ (​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​). ទី​៤-​ឈ្មោះ វង្ស សេរី​រតនៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ប្អូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​), ទី​៥-​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស (​មិត្តភក្តិ​របស់ ជនសង្ស័យ​) ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ពេល​ផឹកស៊ី ជន​រង​គ្រោះ និង​ជនសង្ស័យ រួម​ជាមួយនឹង​ប្អូន​ជន​រង​គ្រោះ​ផឹកស្រា​ក្រហម ចំណែក​០២​នាក់​ទៀត ផឹក ស្រា​បៀរ លុះដល់​ម៉ោង​កើតហេតុ​(​ម៉ោង​៦​និង​១៥​នាទី​ព្រលប់) ជន​រង​គ្រោះ​បានឱ្យ​ប្អូនប្រុស​ឈ្មោះ វង្ស សេរី​រតនៈ ដឹក​អ៊ី​វ៉ា​ន់​យក​ទៅ​ទុក​សិន ហើយ​មិត្ត ភក្តិ​របស់​ជនសង្ស័យ​ម្នាក់​ទៀត ក៏​បាន​ចេញ​ទៅ​បាត់​ដែរនៅ​សល់​តែ​ជន​រង​គ្រោះ និង​ជនសង្ស័យ ជាមួយ​ឈ្មោះ នុ​ត សុជាតា ហើយ​ឈ្មោះ នុ​ត សុជាតា ក៏​បាន​ដើរទៅ​ចៀនត្រី​នៅ​កន្លែង​ដាំ​ស្ល​ខាងក្រោយ ស្រាប់តែ​ឮ​សូរ​សំឡេង​ប្រាវ ក្រឡេក​មើល​មក​ឃើញ​ជន​រង​គ្រោះ​ដេក​ផ្កាប់មុខ នៅ​ក្នុង​ថ្លុ កឈា ម ហើយ​ជនសង្ស័យ​កំពុង​តែ​កាន់​កាំ បិតធ្វើ សកម្មភាព​ចា ក់​លើ​ខ្លួនឯង​(​ជនសង្ស័យ​) បណ្តាល​ឱ្យ​ដួល​ដេក​នៅ​លើ​ថ្លុ កឈា ម​ទាំង​០២​នាក់ ។


បន្ទាប់​មក ឈ្មោះ នុ​ត សុជាតា ក៏​បាន​រត់​ចេញ​ទៅ​ខាងក្រៅ​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ជិតខាង ហើយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ជួយ អន្តរាគមន៍ នាំ​ជនសង្ស័យ​ទៅ​សង្គ្រោះ​នៅ​គ្គី​និក​សួគ៌ា ស្ថិត​នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ រួច​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ លោកសង្ឃ ហើយ​បាន​រាយការណ៍​ទៅ​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​គ្រូពេទ្យ តុលាការ ឲ្យ​ចុះ​មក​សហការ​ពិនិត្យ​ស ព​ជន​រង​គ្រោះ៕





ប្រភពដើម