តោះ! មកដឹងតម្លៃប្រឡងយកបណ្ណបើកបរ កុំឲ្យពិបាកត្រៀមលុយ

1


តម្លៃប្រឡងយកបណ្ណបើកបរ៖

ប្រភេទ “ក” តម្លៃ ៣០.០០០៛
ប្រភេទ “ខ” តម្លៃ ៩០.០០០៛
ប្រភេទ “គ” តម្លៃ ៩៥.០០០៛
ប្រភេទ “ឃ” តម្លៃ ៩៥.០០០៛
ប្រភេទ “ង” តម្លៃ ១០០.០០០៛

ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក)
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ ករណីនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក)
៤. ករណីប្រឡងប្រភេទ គ ឃ និង ង ត្រូវមានលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ។

ទីតាំងប្រឡងយកបណ្ណបើកបរ៖

– ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)
– មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត

ពេលវេលាផ្តល់សេវា៖

– ថ្ងៃចន្ទ ដល់ សៅរ៍
– ម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច

មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ 015 92 90 90 | 085 92 90 90 | 067 92 90 90

ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន



ប្រភពដើម