ត្រៀមខ្លួនទៅ! ឱសថស្ថានលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុ ប្រឈមនឹងការបិទអាជីវកម្មមួយជីវិត

0


នៅព្រឹកថ្ងៃពុធ ទី២៥ ខែ មីនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាលជាមួយយុវគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤២២នាក់ នៅវិមានសន្តិភាព មុនចេញហ្វឹកហ្វឺន និងបំពេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩ (COVID-19) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនជាសាធារណជនថា សម្តេចកំពុងសិក្សាលើវិធានការច្បាប់ ដើម្បីដាក់បទបញ្ជារឹបអូសម៉ាស់ ដែលកំពុងលក់ក្នុងតម្លៃថ្លៃខ្ពស់ហួសហេតុ សង្កត់កប្រជាពលរដ្ឋនៅតាមទីផ្សារ និងឱសថស្ថានមួយចំនួន ហើយឈានទៅបិទឱសថស្ថានទាំងនោះ លែងឲ្យដំណើរការរកស៊ីអស់មួយជីវិត។

វិធានការដ៏តឹងរឹងនេះ គឺដើម្បីកុំអោយឱសថស្ថានទាំងនោះ ដំឡើងថ្លៃម៉ាស់លក់សង្កត់កពលរដ្ឋតទៅទៀត ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងប្រយុទ្ឋប្រឆាំងនឹងទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩៕



ប្រភពដើម