ទឹកចិត្តម្តាយ ! រវល់ នឹងការងារពេកភ្លេចថ្ងៃខួបកំណើតកូនស្រី ចុងក្រោយអ្នកស្រី ទ្រី ដាណា បានធ្វើរឿងមួយនេះទៅកាន់កូន….

0


ភ្នំពេញ៖ ប្រិយមិត្តអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ លោកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។​​​​​​​​​​​​

យ៉ាងណាមិញ លោកស្រី ទ្រី ដាណា បានបង្ហាញមុខកូនស្រីជាសាធារណៈ វត្តមានរបស់ ដាណាភីន បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមមានការកោតសរសើរយ៉ាងខ្លាំងពីរូបសម្រស់របស់ ប្អូនស្រី ដាណាភីន ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺគ្រាន់តែប្អូនស្រី ដាណាភីន បង្ហាញខ្លួននៅលើបណ្តាញសង្គមមិនបានប៉ុន្មានផងឃើញថាមានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់មហាជនផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដីអ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេសសំរាប់កូនស្រី តែបែរជាមិនបានធ្វើនំខួបអ្វីដល់កូននោះទេ មូលហេតុដោសារតែរវល់នឹងការងារច្រើនពេក ហើយលោកស្រី ក៏បានបង្ហោះសារថា“រវល់នឹងការងារពេកភ្លេចថ្ងៃខួបកំណើតកូន ជូនពរកូនស្រីឲ្យមានអនាគតល្អសុខភាពល្អនិងប្រាជ្ញាឆ្លាតវៃ ក្នុងជីវិត ពីម៉ាក់និងប៉ាពីចម្ងាយ”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​





ប្រភពដើម