ធ្លាប់តែ​ឮ​ខាងប្រពន្ធបង្ហាញភាពឈឺចាប់ និងបង្ហូរទឹកភ្នែក ឥឡូវនេះអតីតស្វាមី ទូច ស្រីលក្ខណ៍ បង្ហោះលិខិតបំភ្លឺយ៉ាងច្បាស់ៗពីមូលហេតុថា….

0


ភ្នំពេញ៖ តារាចម្រៀង និងសម្តែង ទូច ស្រីលក្ខណ៍ ត្រូវបានគេសង្ស័យថាលែងលះស្វាមីដែលមានសញ្ជាតិន័រវ៉េសនោះ ក្រោយមកនាងតែងបញ្ចេញសារបែបអ្នកខូចចិត្ត នឹងរឿងស្នេហានោះ។ ដំណឹងចុងក្រោយបានបញ្ជាក់ថា តារាស្រីរូបនេះពិតជាបានលែងលះស្វាមីមែន ហើយការបែកគ្នាដោយសន្តិវិធីនេះមានរយៈពេលជាង២ឆ្នាំមកហើយ ដោយក្នុងនោះការឈានដល់ការចែកផ្លូវគ្នា មានមនុស្សភាគច្រើនយល់ថា ស្វាមីរបស់នាងមានស្រីថ្មី និងឈប់យកចិត្តទុកដាក់លើប្រពន្ឋកូន ចំណែកទូច ស្រីលក្ខណ៍ វិញ បានបង្ហាញភាពឈឺចាប់ បង្ហូរទឹកភ្នែក រហូតលើឆាកតន្ត្រី។

ជាក់ស្តែង យោងតាមគណនីហ្វេសប៊ុកមួយដែលជាហ្វេសប៊ុករបស់អតីតស្វាមីរបស់នាងឈ្មោះថា Morten Kvammen បានបង្ហោះសារ ទាំងភាសាខ្មែរ និងអង់គ្លេសថា នេះជាសារទាំងស្រុងដែលសរសេរជាភាសាខ្មែរ “លិខិតបំភ្លឺចំពពោះការ៖ចាទប្រកាន់ពី ទូច ស្រីលក្ខណ៌ នេះជាការឆ្លើយតបរបស់ខ្ញុំ ចំពោះការចោទប្រកាន់ដែលអតីតភរិយាខ្ញុំ ទូច ស្រីលក្ខណ៍ /លក្ខិណា យ៉ែម តែងតែបំភ្លឺលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទូទៅ។អ្នកនិយាយជា ខ្ញុំបានបាកចេញពីអ្នក ហើយបោកប្រាស់អ្នក ដោយសារមានស្រីថ្មី។ មិនពិតទេ ! អ្នកបានបញ្ចប់ទំនាក់ទំនងជាមួយខ្ញុំ នៅខែសីហា ឆ្នាំ២០១៩ ជាងមួយឆ្នាំកន្លងមក ហើយបានបណ្តេញខ្ញុំចេញពីផ្ទះទៀត, មែនទេ»បន្ថែមលើនេះ អ្នកបានផ្សព្វផ្សាយជាសាធារណៈ បង្ហាញមុខគូស្នេហ៍ថ្មីរបស់អ្នក នៅលើបណ្តាញសង្គម កាលពីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៩។ ទង្វើមិនគប្បីមួយ កាលខែមករាឆ្នាំនេះ អ្នកក៏នាំមិត្តប្រុសថ្មីរបស់អ្នក ទៅផ្ទះដែលខ្ញុំបានទិញ ហើយនោះជាផ្ទះដែលយើង ធ្លាប់បានរស់នៅជាមួយគ្នាទៀត។បន្ទាប់ពីអ្នកមានមិត្តប្រុសថ្មី ខ្ញុំក៏បានចាប់ផ្តើមទំនាក់ទំនងថ្មីដែរ នៅក្នុងខែមីនា (ឆ្នាំ២០២០, មានន័យថា ស្រីលក្ខណ៍មានមិត្តប្រុសថ្មីមុន)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក ក៏អ្នកចាប់ផ្តើមវាយប្រហារខ្ញុំនៅទីសាធារណៈ ដោយគ្មានហេតុផល ដែលចោត ខ្ញុំមានស្រីថ្មីចោលអ្នកទៅវិញ។ ខ្ញុំបោះបង់បោលអ្នក និងកូនប្រុសរបស់ខ្ញុំ ទៅរស់នៅជាមួយក្មេងស្រីផ្សេងទៀត។ នេះក៏ជាការកុហកដែរ។បន្ទាប់ពីយើងបែកគ្នា យើងសុទ្ធតែចែកគ្នាមើលកូន ដោយផ្លាស់ប្តូរគ្នា អស់រយៈពេល ៦ខែដូចៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែថ្ងៃក្រោយទៀតបន្ទាប់ពីអ្នកដឹងថា ខ្ញុំក៏កំពុងមានគូសង្សារថ្មីដែរ អ្នកក៏លែងឲ្យកូនយើងមកជួបខ្ញុំ ដូចដែលបានព្រមព្រៀងគ្នា កាលខ្ញុំយកកូនយើងឲ្យអ្នកវិញ ( កាលមុនស្រីលក្ខណ៍ សន្យថានឹងឲ្យកូនជួបខ្ញុំម្តងម្នាក់)។ អ្នកបាននិយាយជា គាត់មិនអាចមកជួបខ្ញុំបានទេ ព្រោះគាត់ឈឺដោយសារតែវីរុសកូរ៉ូណា ប៉ុន្តែតាមពិត គឺអ្នកមានបំណងមិនឲ្យគាត់មកជួបខ្ញុំ។អ្នកគំរាមថានឹងទូរស័ព្ទទៅប៉ូលីស ប្រសិនបើខ្ញុំមកផ្ទះរបស់យើងដើម្បីជួបគាត់ ហើយអ្នកបានចោទប្រកាន់ខ្ញុំឋា បានព្យាយាមចាប់ជម្រិតគាត់ ពេលដែលខ្ញុំនិយាយជាមួយគាត់ អំឡុងពេលដែលគាត់កំពុងលេងនៅតាមផ្លូវ។

ប្រការនេះ ធ្វើឲ្យខ្ញុំត្រូវតែសុំអាជ្ញាធរនៅសង្កាត់ ដើម្បីជួយឲ្យខ្ញុំបានឃើញមុខកូន ប៉ុន្តែអ្នកមិនបង្ហាញមុខកូនឲ្យខ្ញុំបានឃើញឡើយ។ អ្នកគ្រាន់តែឲ្យខ្ញុំបានឃើញមុខគាត់ពីចម្ងាយ ប្រៀបបីដូចជាឆ្កែមួយក្បាលនៅតាមផ្លូវ ស្ថិតនៅក្រៅរបងផ្ទះ ដែលខ្ញុំទិញសម្រាប់គ្រួសារយើង។អ្នកនិយាយជា ខ្ញុំមិនដែលបានផ្តល់ប្រាក់ឲ្យអ្នក សូម្បីតែទិញទឹកដោះគោ សម្រាប់កូនប្រុសរបស់យើង។ នេះក៏ជាការកុហកដែរ។ អ្នករស់នៅក្នុងផ្ទះដែលខ្ញុំបានទិញសម្រាប់គ្រួសាររបស់យើង។

អ្នកបើកឡានដែលខ្ញុំបានទិញសម្រាប់គ្រួសាររបស់យើង។ លើសពីនេះទៅទៀត អ្នកបានចូលទៅដកលុយ ក្នុងគណនីធនាគាររួមគ្នារបស់យើង ហើយខ្ញុំបានផ្ញើប្រាក់ទៅអ្នកនៅពេលអ្នកស្ទើសុំ។ខ្ញុំបានព្យាយាមពិភាក្សាជាមួយអ្នក និងឯកភាពតាមសំណើ សុំលែងលះរបស់អ្នក តាំងពីយើងបែកគ្នា ប៉ុន្តែតាំងពីខែឧសភាមក អ្នកមិនដែលមកជួបខ្ញុំឡើយ។អ្នកមានការព្រួយបារម្ភខ្លាំងណាស់ ក្នុងការថែរក្សាកេរ្តិ៍ឈ្មោះរបស់អ្នក នៅក្នុងបណ្តាញសង្គម ដោយដើរតួធ្វើជាជនរងគ្រោះ ជាមួយប្តីអាក្រក់ និងក្លាយជាម្ដាយមេម៉ាយ ដែលកំពុងតស៊ូម្នាក់ឯង។ អ្នកសុខចិត្តកុហកកូនប្រុសរបស់យើង ហើយប្រាប់គាត់ថា ឌពុករបស់គាត់បានចាកចេញពីគាត់ និងគ្រួសារ។

តើវាទៅជាបែបណា ពេលដែលម្តាយមួយរូប ព្យាយាមបំបែកបំបាក់កូន ចេញពីឱពុកបង្កើតដែលស្រឡាញ់កូនអស់ពីពោះបែរជាម្ដាយនោះប្រាប់កូនថា ឌពុកលែងស្រឡាញ់កូនទៀតហើយនោះ? តើសកម្មភាពរបស់អ្នក គ្រាន់តែបំភ្លៃឡើងលើបណ្តាញសង្គម ដើម្បីកេរ្តិ៍ឈ្មោះខ្លួនឯងឬ?ខ្ញុំហ៊ានប្រឈមមុខជាមួយអ្នក ហើយសូមអ្នកបង្ហាញភស្តុងតាង នូវអ្វីដែលអ្នកចោទប្រកាន់ខ្ញុំកន្លងមក។ ខ្ញុំអាចផ្តល់ឯកសារនានា និងអះអាងអ្វីដែលខ្ញុំបានសរសេរ ហើយខ្ញុំមានធន្ទៈក្នុងការចែករំលែកភស្តុតាង ជាមួយប្រព័ន្ធផ្សព្វផ្សាយ ដែលចាប់អារម្មណ៍ក្នុងការផ្សាយ ពីការពិតនៃរឿងនេះផងដែរ”៕

ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០





ប្រភពដើម