នាង ខ្មឹប អតីតតារាកំប្លែងដ៏ល្បីល្បាញ ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញឿន

1


ភ្នំពេញ៖ យោងតាមស្នងការដ្ឋានរាជធានីភ្នំពេញ, នាង ខ្មឹប អតីតតារាកំប្លែង និងជាអតីតប្រពន្ធរបស់តារាសម្ដែង ហុងដា ត្រូវបានស្នងការដ្ឋានរាជធានីភ្នំពេញ ចាប់ខ្លួនពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០នាទី ដោយអនុវត្តន៍តាមបទបញ្ជាជាប្រចាំរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចបាចតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់(ស្រី០៣)រួមមាន៖

១/ឈ្មោះ ឈួន សំណាង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរ) ។
២/ឈ្មោះ ឈួន រ៉ាទី ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។
៣/ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។
៤/ឈ្មោះ រ៉េន សុធារី (ហៅ ខ្មឹប) ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៥/ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។
៦/ឈ្មោះ មុត បញ្ញា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាដក(ប្រើប្រាស់) ។
៧/ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។

វត្ថុតាងដកហូតរួមមាន៖

១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់។
២/ថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៣/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕



ប្រភពដើម