និយាយលែងចេញ! ជនខិលខូចឆ្លៀតឱកាស លួចបោះបង្គោល ក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ

0


ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានចុះប្រតិបត្តិការដកបង្គោលអនាធិបតេយ្យ ចំនួន១៣បង្គោល ដែលជនមិនស្គាល់មុខ បានលួចបោះនិងដាក់ដាំ ក្នុងបំណងហ៊ុមព័ទ្ធយកដីធ្វើជាកម្មសិទ្ធិ នៅចំណុចភូមិសាស្រ្តភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ។

គួរឲ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះ បច្ចុប្បន្នមន្រ្តីឧទ្យានុរក្សកំពុងស្រាវជ្រាវ និងកំណត់អត្តសញ្ញាណដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព ៖ មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី



ប្រភពដើម