នោះវីវរ ! ឯកឧត្តម គួច ចំរើន បើកប្រត្តិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបករណី​ ចោរលួចខ្សែភ្លេីង​ និងអ្នកទិញខ្សែភ្លេីងពីចោរ​ បេីចង់រួចខ្លួនឆាប់រាយការណ៍ជាបន្ទាប់ បើមិនចង់…​

1


លោកអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន រៀបចំកែលម្អសួន កន្លែងដើរថ្មើរជើង និងមានអ្នក​សំអាតសួ​នឆ្នេរ​ជាប្រចាំ ធានាភាពស្រស់​ស្អាតរបស់ឆ្នេរ ពិសេស​ការចូលរួ​ម​លើកកម្ពស់ និងថែរក្សា​បរិស្ថានឆ្នេរកាន់​តែមាន​សោភណ្ឌ័ភាព ដើម្បីទាក់​ទាញភ្ញៀវទេស​ចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត បានធ្វើឲ្យមហាជន ក៏ដូចជាបងប្អូន ជាច្រើន គោរពស្រលាញ់ និងមានអារម្មណ៍កក់ក្តៅ ពេលបាននៅក្រោមការដឹកនាំដ៏ល្ពរបស់លោក។


ជាក់ស្តែងនៅថ្ងៃទី០៦​​ ខែកញ្ញា ឆ្នាំ២០២០ លោកអភិបាលខេត្តព្រះសីហនុ គួច ចំរើន បានបង្ហោះសារ ហួសចិត្តយ៉ាងខ្លាំង ពេលដែលបានឃើញទិដ្ឋភាពបែបនេះ កើតឡើង។ លោកបានរៀបរាប់ថា “បេីកប្រតិបត្តិការធំមួយ​ ដេីម្បីបង្ក្រាបករណី​ ចោរលួចខ្សែភ្លេីងបំភ្លឺ​ សាធារណ:​។


លោកបានបន្តទៀតថា “ខ្ញុំផ្ដល់ថវិកា ១០លានរៀល​ អោយសមត្ថកិច្ច​ ដឹកនាំការបង្ក្រាប​ អោយខានតែបាន​ ។ បទល្មេីសតូច​តាច​ តែផ្ដន្ទាទោសដោយមិនលេីកលែង​។ អ្នកទិញខ្សែភ្លេីងរបស់ចោរ​ បេីចង់រួចខ្លួន​ សូមឆាប់រាយការណ៍​អោយបានឆាប់​ បេីលាក់លៀមទៀត​ ដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃេីញ​ គឺត្រូវមានទោសជាដាច់ខាត​ “។





ប្រភពដើម