នៅសល់តែ២ខែទៀតទេ សមត្ថកិច្ចនឹងចាប់ផ្ដើមផាកពិន័យលើបណ្ណបើកបរដែលមិនទាន់ប្ដូរ ឬហួសសុពលភាព

1


ភ្នំពេញ៖ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អ្នកបើកបររថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្ត ដែលកំណត់ដោយច្បាប់ ត្រូវមានបណ្ណបើកបរ (មានសុពលភាព) ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។

នៅខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ សមត្ថកិច្ច នឹងចាប់ផ្ដើមផាកពិន័យលើអ្នកបើកបរដែលមានបណ្ណបើកបរដែលមិនទាន់ប្ដូរ ឬហួសសុពលភាព។
ដូចនេះអ្នកដែលមានបណ្ណបើកបរហួសសុពលភាព ប្រញ៉ាប់រួសរាន់ឡើង ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ចំពោះទីតាំង សម្រាប់ប្ដូរបណ្ណបើកបរ ប្រជាពលរដ្ឋ អាចទៅទទួលសេវានេះបាន នៅផ្សារទំនើបអ៊ីអន ១ និង អ៊ីអន ២ ដែលមានមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រង់ចាំផ្ដល់សេវាដល់បងប្អូន ពេលមួយសប្ដាហ៍តែម្ដង៕



ប្រភពដើម