ប្តីប្រពន្ធស្រវឹងស្រា បោះកន្ទុយបារីចោលលើចំបើងនៅក្រោមផ្ទះ បង្កជាភ្លើងឆេះផ្ទះស្លាប់ម្តាយជរានៅខាងក្នុង

1


ព្រៃវែង ៖ ម្តាយបង្កើតចាស់ចាស់ជរាម្នាក់ បានស្លាប់នៅក្នុងភ្នក់ភ្លើងផ្ទះ ខណៈរបាយការណ៍របស់សមត្ថកិច្ចបានសន្និដ្ឋានថា ប្តីប្រពន្ធស្រវឹងស្រា បោះកន្ទុយបារីចោលលើចំបើង នៅក្រោមផ្ទះ បង្កជាអគ្គិភ័យ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះផាន់ គន់ ភេទប្រុស អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ ឃឹម ហ៊ុន អាយុ៤៥ឆ្នាំ នៅភូមិញញាលៀង ឃុំអង្គររាជ្យ ដែលមានផ្ទះទំហំ 6m x 7m សង់ពីឈើប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី ។

តាមរបាយការណ៍បានឲ្យដឹងថា ក្នុងការឆាបឆេះនេះ បណ្តាលស្លាប់ម្តាយបង្កើតនៅជាមួយឈ្មោះ អ៊ាង សូត្រ ភេទស្រី អាយុ៨៥ឆ្នាំ (ចាស់ជរា) និងខូចខាតសម្ភាររួមមាន ៖ ម៉ូតូ1គ្រឿង កង់២គ្រឿង ស្រូវ១០ទៃ ថវិកា1000$ សម្ភារប្រើប្រាស់មួយចំនួន ។

មូលហេតុម្ចាស់ផ្ទះពីនាក់ ប្តីប្រពន្ធស្រវឹងស្រា ដើរលេងផ្ទះបងប្អូននៅក្នុងភូមិ ទុកម្តាយនៅផ្ទះតែម្នាក់ឯង។

សន្និដ្ឋានមកពីកន្ទុយបារី ម្ចាស់ផ្ទះស្រវឹងស្រា បោះចោលលើចំបើងនៅក្រោមផ្ទះ។

បច្ចុប្បន សាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុព្យតាមប្រពៃណី៕

ប្រភព ៖ នគរបាលជាតិ



ប្រភពដើម