ប្រពន្ធណាមិនរំភើប ! ខៀវ សានសាណា សប្បាយចិត្តខ្លាំងក្រោយប្តី ធ្វើរឿងមួយនេះដាក់…

1


ភ្នំពេញ៖ អ្នកនាង ខៀវ សានសាណា គឺជាពិធីការិនីឆ្នើមម្នាក់នៅក្នុងប្រទេសកម្ពុជា​ ហើយបច្ចុប្បន្ននេះពិធីការិនី រូបនេះបានកំពុងតែទទួលជោគជ័យខ្លាំងទាំងមុខជំនួញ ការងារក្នុងសិល្បះនិងជីវិតឯកជនរបស់អ្នកនាងផងដែរហើយបើនិយាយពីជីវិតគ្រួសាររបស់អ្នកនាងវិញពីមួយថ្ងៃទៅមួយថ្ងៃនាងនិងស្វាមីកាន់តែមានភាពផ្អែមល្ហែម និងពោពេញទៅដោយសុភមង្គលផងដែរ ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះអ្នកនាង ខៀវ សានសាណា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយស្វាមី បង្ហាញនៅស្នាមញញឹមយ៉ាងសប្បាយរីករាយ បន្ទាប់ពីស្វាមីទិញនៅខុនដូថ្មីដ៏ប្រណីតជូនទៅកាន់នាងសម្រាប់រស់នៅជុំគ្រួសារ។ មិនតែប៉ុណ្ណោះ ពិធីការិនីរូបនេះ ក៏បាននិយាយពាក្យអរគុណទៅកាន់ស្វាមី ដែលបានចំណាយនៅថវិកាជាច្រើន ទិញនៅខុនដូថ្មីបន្ថែមទៀតសម្រាប់នាងថែមទៀតផង។

ក្រោយឃើញដូច្នេះហើយឃើញថាមានហ្វេនៗរបស់នាងជាច្រើនបានសម្តែងក្តីរំភើបរីករាយជំនួសនាងផងដែរនិងមានអ្នកខ្លះបានច្រណែននិងជីវិតរបស់ អ្នកនាង ខៀវ សានសាណា ដែលនាងមានសំណាងបានស្វាមីល្អចេះយកចិត្តទុកដាក់ជាមួយនាង និងយល់ចិត្តនាង មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងចេះថ្នាក់ថ្នមនិង ផ្ដល់ភាពកក់ក្ដៅទៅដល់ក្រុមគ្រួសារថែមទៀតផង ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោម៖





ប្រភពដើម