ប្រពៃណាស់! ៣ថ្ងៃជាប់គ្នា កម្ពុជាពុំរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីឡើយ ឯអ្នកជាសះស្បើយកើនឡើងទៀត

0


យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតម៉ោង ៨ព្រឹក ថ្ងៃទី ៦ មេសា ២០២០ កម្ពុជាពុំរកឃើញអ្នកជំងឺ COVID-19 ថ្មីទេ។

បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជំងឺ COVID-19 សរុបទាំងអស់ចំនួន ១១៤ ករណី និងបានព្យាបាលជាសះស្បើយថែម៣ករណី សរុប៥៣ករណី ខណៈអ្នកស្លាប់គ្មានឡើយ។

កម្ពុជាពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ព្រោះប្រទេសដទៃក្នុងពិភពលោក នៅបន្តរាតត្បាត៕

ប្រភព ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDCប្រភពដើម