ប្រសើរណាស់! ពលរដ្ឋខ្មែរទាំង១៤៣នាក់ ដែលជាប់នៅម៉ាឡេ នឹងអាចធ្វើដំណើរមកខ្មែរវិញឆាប់ៗនេះ ដោយគ្រាន់តែ…

1


ប្រជាពលរដ្ឋកម្ពុជាចំនួន១៤៣នាក់ ដែលបានខកខានធ្វើដំណើរកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០កន្លងទៅនោះ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បាននិងកំពុងសម្របសម្រួល ជាមួយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដើម្បីឲ្យពួកគាត់អាចធ្វើដំណើរត្រឡប់មកកម្ពុជាវិញ នាពេលឆាប់ៗនេះ។

សម្រាប់អ្នកដែលពុំទាន់បានផ្តល់ព័ត៌មានរបស់ខ្លួនទៅស្ថានទូត សូមប្រញ៉ាប់ទាក់ទងទៅស្ថានទូតតាមរយៈ WhatsApp៖ +60168594868 (កិច្ចការកុងស៊ុល), +601126263390 (កិច្ចការពលករ), និង +85511460505 (កិច្ចការនិស្សិត)។ សេចក្តីជូនដំណឹងដដែល បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នឹងជូនដំណឹងទៅស្ថានទូតវិញ អំពីកាលបរិច្ឆេទហោះហើរនាពេលខាងមុខ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានគម្រោងបើកជើងហោះហើរវិញ (ម៉ាឡេស៊ី-កម្ពុជា) នៅក្នុងខែកក្កដា ឆ្នាំ២០២០ខាងមុខផងដែរ៕



ប្រភពដើម