ប្រុងប្រយ័ត្នទាំងអស់គ្នា! គ្រូខ្មែរ ដាក់ថ្នាំរួចចាប់រំលោភបូក លើក្មេងស្រី៣នាក់

1


សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប ដែលដឹកនាំដោយតំណាងអយ្យការ បានចុះស្រាវជ្រាវ ករណីបក្ខពួកគ្រូខ្មែរ (ដោះអំពើ) ចំនួន៣នាក់ ដាក់ថ្នាំសម្រើបរំលោភបូកក្មេងស្រីជាបន្តបន្ទាប់ចំនួន៣នាក់ ខណៈដែលពួកគេបានមកថែទាំម្តាយនៅផ្ទះជនសង្ស័យ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប។

បន្ទាប់ពីគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច លោកវរសនីយ៍ឯក ជា ហេង នាយការិយល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះថា ករណីនេះកើតឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះ មានឈ្មោះ ឡ ធ.វ ភេទស្រី អាយុ២០ឆ្នាំ រស់នៅឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានដាក់ពាក្យបណ្តឹងថា ខ្លួនបានទៅនៅថែជំងឺម្តាយនៅផ្ទះ គ្រូ អ៊ឹម (គ្រូខ្មែរ) ភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប ហើយត្រូវបានឈ្មោះ គ្រូអ៊ឹម ហៅចូលបន្ទប់យកដៃច្រត់ពីលើក្បាល ហើយឲ្យលេបថ្នាំពណ៌ខៀវស្រាប់តែទន់ខ្លួន ហើយឈ្មោះ គ្រូ អ៊ឹម រួមភេទជាមួយ ជាមួយខ្លួន បានសម្រេច។ បន្ទាប់មកគ្រូអ៊ឹមបានឲ្យកូនសិស្សឈ្មោះ សី ឈ្មោះ ប៊ុន ឈ្មោះ ជាល ឈ្មោះ វីត រួមភេទជាមួយខ្លួនបានម្នាក់ម្តងផងទៀតផង។

លោកបានបន្ថែមថា ក្រោយពីទទួលពាក្យបណ្តឹងរួច កម្លាំងនគរបាលបានសុំលោកព្រះរាជ អាជ្ញាអមសាលាដំបូងខេត្រសៀមរាបបើកការស៊ើបអង្កេតបឋម។ លុះនៅរសៀលថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២០ ដឹកនាំកម្លាំងដោយលោក ថេង សំណាង ព្រះរាជអាជ្ញារង បានទៅដល់ផ្ទះ គ្រូ អ៊ឹម នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ហើយឆែកឆេររកឃើញវត្ថុតាងសំបកថ្មាំ Viaga (ថ្នាំសម្រើប) ជាច្រើនបន្ទះ និងឃើញមានជនរងគ្រោះ ចំនួន ២នាក់ទៀត ទី១-ឈ្មោះ ព.ផ អាយុ១៧ឆ្នាំ ជាកូនគ្រូអ៊ឹម និងទី២-ឈ្មោះ ឌ. វ.ន អាយុ១០ឆ្នាំ ជាកូនអ្នកជំងឺ។
ក្រោយពីសាកសួរជនរងគ្រោះទាំង ២នាក់បានឆ្លើយថា ឈ្មោះ ព.ផ ត្រូវបានឈ្មោះ សយ សំប៊ុន ចាប់រំលោភនាងតាំងពីនាងអាយុ ទើប១៤ឆ្នាំ។ ចំណែក ឈ្មោះ ឌ.វ.ន ត្រូវបានគ្រូអ៊ឹម នាំចូលបន្ទប់ឲ្យស្រាតខោ និងលិឍប្រដាប់ភេទ ហើយច្របាច់ដោះលេង និងឲ្យខ្លួនលេងប្រដាប់ភេទគ្រូអ៊ឹមវិញ។

លោកបានបញ្ជាក់ថាជនសង្ស័យទាំង៣នាក់ មានឈ្មោះដូចខាងក្រោម៖១.ឈ្មោះ ពិន អ៊ឹម ភេទប្រុស អាយុ៤៦ឆ្នាំ, ២.ឈ្មោះ សយ សំប៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ ៣.ឈ្មោះ ស៊ាន កុសល (ហៅ ជា) ភេទប្រុស អាយុ៣៦ឆ្នាំ។ អ្នកទាំង៣នាក់នេះ រស់នៅភូមិសង្កាត់ កើតហេតុខាងលើ។ ហើយត្រូវបានកម្លាំងនគរបាលជំនាញបាននាំមកសួរ ប៉ុន្តែពួកគេមិនសារភាពទេ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនតាមបញ្ជារបស់លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សៀមរាប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង២០នាទី ដើម្បីយកមកសួរនាំនៅការិយាល័យជំនាញ ហើយរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ចាត់ការបន្តទៅតាមផ្លូវច្បាប់៕



ប្រភពដើម