ប្រុសៗចង់ប្តូរអាជីបទៅហាត់ប្រដាល់វិញ ក្រោយឃើញរូបសម្រស់ស្រីស្អាត សាច់សខ្ចី ហាត់ក្បាច់គុណបុរាណខ្មែរ…

0


ប្រិយមិត្តមួយចំនួនប្រាកដជាមិនសូវចាប់អារម្មណ៍និងកីឡាប្រដាស់នោះ តែថ្មីៗនេះស្រាប់តែម្នាក់ៗឯកមកចាប់អារម្មណ៍ជាកីឡាប្រដាល់វិញម្តង ដោយសារតែឃើញរូបសម្រស់យុវវតីម្នាក់សាច់សខ្ចី និងស្អាតមិនចាញ់តារា លិចមុខនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលគេស្គាល់ថា ជាប្អូនស្រីលោកឆ្លាមស សែនរ៉ាឌី សែនរ៉ាដេត ដែលជាកីឡាប្រដាល់ដ៏ឆ្នើមម្នាក់ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែង វីដេអូនេះត្រូវបានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Khmer Boxing – គុនខ្មែរ យកមកបង្ហោះពីសកម្មភាពហ្វឹកហាត់ក្បាច់ប្រដាល់បុរាណខ្មែរ ដែលបច្ចុប្បន្នមានការគាំទ្រច្រើនពីសំណាក់បងប្អូនខ្មែរដែលនិយមកីឡាប្រដាល់ អ្វីដែលកាន់តែពិសេសនោះ គេសង្គេតឃើញថា មានប្អូនស្រីម្នាក់ស្អាត និងសាច់សខ្ចីកំពុងធ្វើការវឹកហាត់ក្បាច់ប្រដាល់ ដោយម្នាក់ៗលួចជញ្ជក់មាត់សរសើរពីរូបសម្ផស្សរាងដ៏ស្រស់ស្អាតជាមួយទឹកចិត្តមុតមាំ មិនតែប៉ុណ្នោះធ្វើបុរសឯកមកចាប់អារម្មណ៍និងកីឡាប្រដាល់វិញ។


តាមការផុសវីដេអូនេះ ក៏មិនទាន់បានបញ្ជាក់អំពីឈ្មោះ និងប្រវត្តិនៅឡើយទេ គឺគ្រាន់តែបែកធ្លាយវីដេអូប៉ុណ្នោះ ក្នុងនោះអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការសរសើរថា “សម្រស់ប្អូនស្រីរបស់កីឡាករសែនរ៉ាដេតបើនិយាយរឿងសម្រស់វិញគឺស្អាតមិនចាញ់តារាឡើយ” ចំនែកប្រុសៗវិញ បែរជានិយាយថា “ធ្វើបាបអ្នកប្រដាល់ប្រុសៗហើយមានអារម្មណ៍ណាហាត់មានតែអារម្មណ៍មើលហើយបើស្អាតចឹងៗ”៕

សូមទស្សនាវីដេអូខាងក្រោម៖





ប្រភពដើម